ភាពយន្ត ៖ ខែកក្កដា គឺជាខែដែលអ្នកគាំទ្រខ្សែភាពយន្តហូលីវូដ​ បានទន្ទឹងរង់ចាំ ​យូរណាស់មកហើយ ពីព្រោះ  ខ្សែភាពយន្ត  ដ៏ល្បី​មួយ ដែលមាន ចំណងជើងថា Dawn of the Planet of the Apes គឺជាខ្សែ​ភាព យន្តបាញ់ប្រហារ  បែបវិទ្យាសាស្រ្តទំនើប  នឹងធ្វើការ​ ចាក់បញ្ចាំងនៅក្នុងរោង​ភាព​យន្ត​នៅ​ក្នុងខែ នេះ   ដោយសារតែខ្សែភាពយន្តនេះ  ទទួលបាន​ការ​គាំទ្រ យ៉ាងខ្លាំង  កាល​ពីវគ្គទីមួយ​ ពីសំណាក់ អ្នក ទស្សនា ទើបធ្វើអោយវគ្គថ្មីនេះមានអ្នករង់ចាំទស្សនា យ៉ាងច្រើនកុះករជុំវិញ​ពិភពលោក។

/

ខ្សែភាពយន្តថ្មីនេះ    ចូលរួមសំដែងដោយតារាហូលីវូដដែលមានឈ្មោះថា Andy Serkis ដែល​ធ្លាប់ សំ ដែង ក្នុងខ្សែ    ភាពយន្ត​ King Kong, Lord of the Rings, Rise of the Planet of the Apes នឹងដើរតួជា សត្វស្វាឈ្មោះ Caesar គឺជាអ្នកដឹកនាំនៃក្រុមស្វាទាំងអស់។

/

តារាសំដែង  ជើងចាស់  Gary Oldman ដែលធ្លាប់ចូលរួមសំដែង  ក្នុងភាពយន្ត   ជាច្រើនដូចជា Harry Potter, The Dark Knight Rises, Robocob​ ដើរជាតួ​អង្គ Dreyfus ផងដែរ។

/

ខ្សែភាពយន្តនេះ  គឺជាភាពយន្តបាញ់ប្រហារ    បែបវិទ្យាសាស្រ្តទំនើប (Action, Drama, Sci-Fi) គួបផ្សំ ជាមួយបច្ចេកវិទ្យា​   3D ។  ភាពយន្តនេះនិយាយអំពីមនុស្សមួយ​ក្រុម   នៃតំបន់មួយ​ដែល​ត្រូវរង​ការ បំ ផ្លាញ​​ ដោយជំងឺមួយប្រភេទ បានព្យាយាមដើរស្វែងរកជំនួយ  ដើម្បីរស់រានមាន​ជីវិត។ ខណៈពេល ជា មួយ គ្នានោះដែរ ក្រុមស្វា  ដែលដឹកនាំដោយ    Caesar បានជួបជាមួយ​ក្រុមមនុស្សនោះ ហើយក៏បាន ព្យា យាមជួយពួកគេ។  ដោយសារតែ​មានការមិនចុះសម្រុងគ្នា ពួកគេបានប៉ះទង្គិចគ្នា ហើយបង្កើតជា សង្គ្រាម មួយដ៏សាហាវ។

/

ប្រសិនបើ   លោកអ្នកចង់ជ្រាបច្បាស់ថាតើ កត្តាអ្វី  ដែលធ្វើអោយ​ មានការប៉ះ  ទង្គិចគ្នា  រវាង Caesar នឹងក្រុមមនុស្សរហូតបង្កើតជាសង្គ្រាម និង ឈុតឆាកប្រយុទ្ធដ៏សាហាវយ៉ាងណា​នោះ​ សូមកុំភ្លេចចូល រួម    ទស្សនាទាំងអស់ គ្នា ដែលនឹងចាក់បញ្ចាំងចាប់ពីថ្ងៃទី ២៤ ខែ កក្កដា នេះតទៅ នៅរោងភាពយន្ត លំដាប់ អន្តរជាតិទាំងអស់។

/

ដើម្បីទទួលបានពត៌មានថ្មីទាក់ទង   នឹងភាពយន្ត និង ចូលរួមលេងល្បែង ដើម្បីឈ្នះ រង្វាន់ផ្សេង សូម ចូលទៅ កាន់ Facebook Fanpage របស់   ចៃកុន Jai Kon តាមអាស័យដ្ឋាន www.facebook.com/Jai Kon.Cambodia និង​ទស្សនាវីដេអូឃ្លីបខ្លីៗរបស់ភាពយន្តថ្មីតាម www.youtube.com/JaikonCambodia សូមទស្សនាវីដេអូខ្លីរបស់ភាពយន្តដែលមាននៅខាង ក្រោមទាំងអស់គ្នាណា៎ 

ដោយ ៖ កុសល