ជាការពិតណាស់ នៅលើពិភពលោក យើងសព្វថ្ងៃនាប៉ុន្មានសតវត្សន៍ចុងក្រោយនេះ បច្ចេកវិទ្យាមានការវិវត្តន៍យ៉ាងឆាប់រហ័ស យ៉ាងណាមិញ មានបុរសជនជាតិជប៉ុនម្នាក់បានមានគំនិតច្នៃប្រឌិតថ្មីហើយប្លែក ស្របពេលដែលគាត់នឹងបង្កើតធុងសំរាមឆ្លាតវៃ

width=475

តើលោកអ្នកធ្លាប់បានឮធុងសំរាមឆ្លាតវៃ  ដែរឬទេ ?  មែនហើយ ប្រាកដណាស់មិនដែលធ្លាប់បានឮនោះទេ  ។  កាលពីមុន  រាល់ពេលដែលលោកអ្នកត្រូវបោះចោលសំរាម  លោកអ្នកត្រូវបា្រកដអោយបានថា បោះចំធុងសំរាម ពីព្រោះថា ធុងសំរាមនៅហ្នឹងមួយកន្លែង។ ដោយឡែក នាពេលនេះ សមទ្ធិផលដែលកើតឡើងចេញពីគំនិតច្នៃប្រឌិតរបស់ជនជាតិជប៉ុនម្នាក់ បានមានគំនិតក្នុងការច្នៃប្រឌិតនូវធុងសំរាមឆ្លាតវៃ ឬក៏អាចហៅម៉្យាងទៀតបានថា ធុងសំរាមមានចលនា ពោលគឺ   វាមានតួនាទីយ៉ាងសំខាន់ ក្នុងការត្រងយករាល់សំរាមទាំងអស់  ដែលលោកអ្នកបានបោះ ទោះបីមិនចំធុងសំរាមក៏ដោយ។

width=478

ទន្ទឹមនិងពេលនេះដែរ ស្តាប់មើលហាក់ដូចជាមិនគួរអោយជឿ មែនទេ ? តែប្រាកដណាស់វាគឺជាការពិត  ដោយជនជាតិជប៉ុនម្នាក់នេះ  បានធ្វើវាបានសំរេចទៅហើយ ជាមួយនឹងគំនិតច្នៃប្រឌិតរបស់គាត់។ ដើម្បីអោយជ្រាបកាន់តែច្បាស់ ថាតើធុងសំរាមឆ្លាតវៃ ឬក៏ ធុងសំរាមមានចលនានេះធ្វើបានដោយរបៀបណានោះ សូមប្រិយមិត្តចុចទស្សនាវីដេអូខាងក្រោម នេះបន្តិចទៅ ៖

ដោយ ៖ រិទ្ធីប្រភព ៖​ odditycentral