អាមេរិក៖ តាមការអោយដឹងពីគេហទំព័របរទេស time ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា មានរឿងរ៉ាវ ដែលស្ទើរតែមិនគួរអោយជឿមួយ ត្រូវបានកើតឡើង ខណៈដែលលោកអនុសេនីយឯក របស់សហរដ្ឋអាមេរិក បានដាក់សំណើរមួយច្បាប់ ទៅកាន់សេតវិមាន រដ្ឋាភិបាល លោក អូបារ៉ាក់ អូបាម៉ា ដើម្បីបានសិទ្ធរៀបការ ជាមួយនឹងបុរសភេទដូចគ្នា មិនតែប៉ណ្ណោះ គឺត្រូវរៀបការក្នុង សេតវិមានទៀតផង។

លោក Marine Corpe Matthew Phelps ជាមនុស្សទីមួយក្នុង សហរដ្ឋអាមេរិក និងនៅក្នុងជួរកងទ័ព ដែលមានចិត្ដស្រឡាញ់ មនុស្សភេទដូចគ្នា។ លោក Marine Phelps មានវ័យ៣៥ឆ្នាំ រស់ក្នុងទីក្រុងវ៉ាស៊ីនតោន DC បានជាប់ចិត្ដស្រឡាញ់ យុវជនម្នាក់ មានឈ្មោះថាBen Schock មានអាយុ ២៦ឆ្នាំ ដែលកំពុងបន្ដការសិក្សា ផ្នែកថែរទាំវេជ្ជសាស្រ្ដ ក្នុងសាលារៀនមួយ។
តាមសារព៌តមានខាងលើ បានដកស្រង់សម្ដីលោក Phelps ថា ទោះបីជាយ៉ាណាក៏ដោយ ពួកគេបានស្រឡាញ់គ្នា អស់រយៈពេលពីរឆ្នាំកន្លងមកហើយ។ តែទើប នៅក្នុងឆ្នាំនេះ ពួកគេបានបង្កើតទំនាក់ទំនងគ្នា ហើយឈានដល់ការសសេរសំណើរ ទៅកាន់ លោក អូបាម៉ា។ នេះជាសំបុត្រ ដែលគាត់បានសសេរ ទៅកាន់លោកប្រធាន អូបាម៉ា៕
Thanks @BarackObama and @MichelleObama for letting us use your house for special events! Here's @b_schock saying yes: pic.twitter.com/IWJXg8uP

ដោយ៖ នារីប្រភព៖ time