Kristen Stewart អះអាងថា ខ្លួនមានអាយុច្រើនជាង ១៨ឆ្នាំហើយ ដូច្នេះការថតរឿងដែលមានឈុតឆាកក្ដៅសាច់ ជាបញ្ហាធម្មតា។

width=420

នៅក្នុងសាច់រឿង The Perks of Being a Wallflower  តារាសំដែង Emma Watson  ដែលត្រូវបានតម្រូវអោយដោះអាវបន្ដិច តែនាងហាក់ដូចជាមានការភ័យខ្លាចយ៉ាងខ្លាំង ប៉ុន្ដែចំពោះ Kristen Stewart វិញ មិនបានចាត់ទុកការថតស្រាតគឺជាបញ្ហាធំនោះទេ។ តួអង្គក្នុងរឿងTwilight រូបនេះ បានបង្ហើបអោយដឹងថា ទិដ្ឋភាពលែងខ្លួននៅចំពោះមុខមិត្តរួមការងារ Garrett Hedlund និង Sam Riley ក្នុងខ្សែភាពយន្ដ On the Road  មិនមែនជាបញ្ហាធំសម្រាប់នាងនោះឡើយ។
/
Kristen Stewart និយាយប្រាប់ MTV News ថា ៖ ខ្ញុំមិនមានអារម្មណ៍ថា ត្រូវរំខាន់នោះទេ នៅពេលត្រូវដោះសម្លៀកបំពាក់។ អ្នកអាចធ្វើអ្វីៗបានទាំងអស់ជាមួយអ្នកដឹកនាំរឿង Walter Salles ។ នៅក្នុងការហាត់សមរយៈពេល ៤សប្ដាហ៍សម្រាប់ខ្សែភាពយន្ដ On the Road យើងអាចសួរសំណួរណាមួយក៏បាន ទាក់ទឹននឹងបញ្ហាក្នុងសាច់រៀង ដើម្បីរួមគ្នាដោះស្រាយ។
width=371

Kristen Stewart បន្ដថា ៖ ខ្ញុំមានអាយុគ្រប់គ្រាន់ហើយ ដើម្បីអាចសំដែងឈុតឆាកក្ដៅសាច់៕

ដោយ ៖ សីហាប្រភព ៖ k14