ស្ទើរតែមិនគួរអោយជឿ ៖ ជាការពិត វីដេអូ ខាងក្រោមនេះ សរបញ្ជាក់ អោយឃើញ ពីការគោរពដល់ សភាវៈមានជីវិតទាំងអស់រស់នៅលើភពផែនដី យើងនេះ តួយ៉ាង ជាខ្សែ   អាថ៍ វីដេអូ ថតបានសកម្ម ភាពរួម ក្រុមអ្នកថ្មើរជើង ជួយសង្គ្រោះអាយុជីវិតកូនត្រីឆ្លាមតូចៗ​ ៣    ក្បាល ចេញពីពោះមេរបស់វា​ដែលបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយនោះ រួចមកទើរ នៅលើឆ្នេរ សមុទ្រ មួយកន្លែង ក្នុងទីក្រុង Cape Town ប្រទេស អាហ្វ្រិកខាងត្បូង ។​

ច្រើនជាងកំណត់សម្គាល់បានថា ត្រីឆ្លាមមេមួយក្បាលនេះងាប់បាត់បង់ជីវិតបាត់ទៅហើយនោះក្រុម អ្នកថ្មើរជើង ដើរលេងកំសាន្តលើឆ្នេរមួយកន្លែងនេះ សម្គាល់បានថា មានអ្វី    ជាចលនារស់រវើកមាន នៅក្នុងពោះត្រីឆ្លាមមេមួយក្បាលនោះ រួចក៏សន្មត់ថា តាមពិតទៅ ត្រីឆ្លាមនេះ មានកូននៅក្នុងពោះ។ ភ្លាមៗពួកគេក៏បានធ្វើការវះកាត់ដោយបានយកចេញកូនត្រីឆ្លាមតូចៗ​  បាន   សម្រេចជាស្ថាពរ រួចក៏ ព្រលែងចូលទៅក្នុងសមុទ្រ ។

ជាការពិត វីដេអូមួយនេះ ពិតជាអស្ចារ្យ ពោល បើទោះ   ជា  លោកអ្នកពុំបានជួយអ្វីទាល់តែសោះ តែ លោកអ្នកពិតជាមានការកោតសរសើរដល់ក្រុមមនុស្សទាំងនោះដែលបានធ្វើសកម្មភាពជួយសង្គ្រោះ ជាក់ស្តែង ជួយកូនឆ្លាមអោយមានជីវិតរស់នៅក្នុងពិភពបាតសមុទ្រឡើងវិញ ។ គួររំឮកថា វីដេអូនេះ ទទួលបានការពេញនិយម ចុចចូលទស្សនាយ៉ាងច្រើន ពោល   ក្នុង  រយៈពេលត្រឹមតែ ៤ ថ្ងៃមានអ្នក ចូលទស្សនាដល់ទៅ ៣ ម៉ឺនដង ៕

/

ប្រែសម្រួល ៖ កុសលប្រភព ៖ យូធូប