បរុសដ៏ឆ្លាសវៃម្នាក់  លោក Brainy Mark Schwalbe  បានឲ្យដឹងថា ការងាររបស់គាត់គឺធ្វើនៅលើគំនរសំរាម។ លោក Mark អាយុ ៥២ ឆ្នាំ  បានប្រមូលសំរាមយួរពេញដៃ  ក្រោយពីគាត់ចូលទៅរៀននៅសាកលវិទ្យា អស់រយៈពេល៤ដង។

width=456

គាត់បានដាក់ពាក្យសុំការងារធ្វើចំនួន ២០០ដង ប៉ុន្តែមិនដែលជាប់សូម្បីតែមួយដងសោះ។កន្លែងទទួលពាក្យការងារមួយ បានប្រាប់គាត់ថា ពាក្យសុំធ្វើការ  និងចំណេះដឹងរបស់គាត់គឺល្អឥតខ្ចោះ ជាមួយនឹងសញ្ញាបត្របរិញ្ញាបត្រ  និងបរិញ្ញាបត្រជាន់ខ្ពស់របស់គាត់។

គាត់បាននិយាយ គាត់បានដាក់ពាក្យធ្វើការនៅក្នុងរោងចក្រនិងឃ្លាំងអីវ៉ាន់ ប៉ុន្តែអ្នកទទួលពាក្យការងារ  ប្រាប់គាត់ថា  យើងមិនត្រូវការ    អ្នកមានចំណេះដឹងជ្រៅជ្រះ មកធ្វើការនៅកន្លែងនេះទេ!។

លោកMark បានបន្តថា ប្រសិនបើខ្ញុំអាចស្វែងរកការងារ ដែលត្រូវជាមួយនឹងជំនាញរបស់ខ្ញុំ  គឺវាមិនមែនជារឿងចំលែកនោះទេ។ ខ្ញុំបានដាក់ពាក្យសុំការងារ ដែលមានតំណែងខ្ពស់ហើយសុំប្រាក់ខែតិច នៅតែគេមិនទទួល។

នៅទីបំផុត ការតស៊ូព្យាយាមរបស់គាត់ Markក៏បានទទួលការងារមួយជាអ្នកស្ម័គ្រចិត្ត នៅកន្លែងស្តានីតិកាយសម្បាទា មើលថែរក្សាអ្នកញៀនថ្នាំ។

មន្ទីរការងាររដ្ឋមួយ   បានឲ្យដឹងថា  មានប្រជាពលរដ្ឋរាប់ពាននាក់  ដែលបញ្ចប់ការសិក្សាហើយ  គ្មានការងារធ្វើ  ដែលមានរយៈពេល ១៥ឆ្នាំ   មកហើយ  យើងបានស្វែងរកការងារសំរាប់ពួកគេ។

width=456

ដោយ៖ វណ្ណៈប្រភព៖ mirror