បើយោងតាមរបាយការណ៍របស់រដ្ឋាភិបាលរបស់ប្រទេសកូរ៉េ បានអោយដឹងថា ក្នុងចំនួនយុវវ័យ ដែលញៀនលេងនូវប្រព័ន្ធអ៊ីនធើណែតមានការកើនឡើង នាពេលថ្មីៗនេះ។

ទន្ទឹមនឹងនេះ បើនិយាយពីការវាស់ស្ទង់របស់ក្រសួងអប់រំនៃប្រទេសនេះ ក្នុងចំណោមយុវវ័យជាង​ ១.៧៤ លាននាក់បានបង្ហាញអោយឃើញថាក្នុងនោះមានជាង ៣.៩​ ភាគរយ ដែលស្មើនិង ៦៨,០៤៤ នាក់   បានញៀននៅក្នុងការលេងនូវប្រព័ន្ធអ៊ីនធើណែត ។ ទោះបីតូលេខនេះមានការធ្លាក់ចុះជាងឆ្នាំមុនក៏ដោយ ក៏វានៅតែជាតួលេសមួយដែលនៅខ្ពស់នៅឡើយ និងគួរអោយព្រួយបារម្ភ។

/

មានមតិមួយចំនួនបានបដិសេធទៅនឹងលទ្ធផលដែលបានរកឃើញនាពេលថ្មីៗនេះ  ក៏ដោយសារវាគ្រាន់តែជាការដែលគិតពីប្រយោជន៏ផ្ទាល់ខ្លួននឹងសំដែងការមិនគាំទ្រចំពោះរដ្ឋាភិបាលការវាស់ស្ទង់នេះ ក៏បានបញ្ជាក់ថា យុវវ័យកំពុងតែបន្តញៀននៅក្នុងការលេងអ៊ីនធើណែតនេះដដែល  ដោយការវាស់ស្ទង់នេះបានចាប់ផ្តើមក្នុងអំឡុងខែមីនា-មេសា  ក្នុងចំណោមយុវវ័យកំពុងបន្តការសិក្សាទូទាំងប្រទេស។

នៅក្នុងនោះ បានរកអោយឃើញយ៉ាងច្បាស់ថា ០.៩ ភាគរយនៃយុវវ័យទាំងអស់ ដែលស្មើនិង១៦,៧១៤ នាក់គឺជាក្រុមដែលញៀនលេងអ៊ីនធើណែតខ្លាំងជាងគេបំផុត។ ពួកគេត្រូវការ Onlineជាប់ជានិច្ចបើសិនណាពួកគេ Offline វិញ ហាក់បីដូចជាធ្វើអោយពួកគេមានភាពក្រៀមក្រំអញ្ជឹងដែរ។​

width=468

យុវវ័យដែលញៀនលេងអ៊ីនធើណែត ក៏ដូចជា​ញៀនលេងហ្គេម  Online តាមរយៈប្រព័ន្ធអ៊ីនធើណែតនេះ វាគឺជាបញ្ហាប្រឈមមួយដែលរដ្ឋាភិបាលប្រទេសកំពុងជួបប្រទះ និងរិះរកគ្រប់មធ្យោបាយ ដើម្បីដោះស្រាយបញ្ហានេះអោយប្រសើរឡើងវិញ ។​ ដោយឡែកកាលពីខៃ វិច្ឆិកា រដ្ឋាភិបាល  បានចាប់ផ្តើមដាក់បំរាមនៅលើប្រព័ន្ធហ្គេម  online   ដោយមិនអនុញ្ញាតអ្នកដែលចូលរូមលេងរូបណាមានអាយុក្រោម ១៦ឆ្នាំអាចលេងបាននោះទេនិងធ្វើការបិទជាបណ្តោះអាសន្នរៀងរាល់យប់ចាប់ពីពាក់កណ្តាលអធ្រាត្ររហូតដល់ម៉ោង ៦ ព្រឹក ទើបបើកដំណើរការជាធម្មតាវិញ៕

ដោយ ៖ មង្គលប្រភព ៖ yourhealth