នៅក្នុងរយះពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គេហទំព័របច្ចេកវិទ្យាជាច្រើនបានផ្សាយព័ត៌មានថា Galaxy S IV នឹងត្រូវបានបំពាក់ដោយអេក្រង់មិនបែកប្រះស្រាំ។ នេះគឺជាលទ្ធផលនៃការខំប្រឹងប្រែងយូរឆ្នាំមកហើយរបស់ Samsung នៅក្នុងការស្រាវជ្រាវ និងច្នៃប្រឌិតអេក្រង់AMOLED កោងអាចបត់បាន។
បើទោះជាដូច្នេះ ប្រភពព័ត៌មានពី The Verge បាននិយាយថា អេក្រង់កោងនេះនៅប្រើពេលយូរទៀតទើបអាចមានមុខនៅលើទីផ្សារស្មាតហ្វូន។ ដូច្នេះមិនអាចប្រាកដថា S IV នឹងបំពាក់អេក្រង់ប្រភេទនេះឡើយ។ ព័ត៌មានចចាមអារាមបានឲ្យដឹងថា កំរិតពន្លឺរបស់ S IV គឺ 1920 x 1080p (កំរិត Pixel 441ppi)។ ក្រៅពីនេះ គំរូស្មាតហ្វូននេះ មានកាមេរ៉ា 13MP, RAM 2GBនិង Chip Quad Core ល្បឿន 2GHz។

រូបភាពច្នៃប្រឌិត Galaxy S IV
ទន្ទឹមនឹងនេះ យើងក៏បានលេចលឺព័ត៌មានថា Samsung កំពុងរៀបចំបង្ហាញខ្លួន Galaxy Note IIIជាមួយអេក្រង់ OLED 6,3 នៅឆ្នាំក្រោយ។ ទំហំអេក្រង់នេះធំជាងមុនច្រើនបើប្រៀបនឹង 5,5របស់ Note II សព្វថ្ងៃគឺធំជាង 0,8។ ថ្មីៗនេះ តាមប្រភពព័ត៌មានដែលទាក់ទងនឹង Samsungរបស់គេហទំព័រ The Verge, នៅក្នុងពេលណាមួយនោះក្នុងឆ្នាំក្រោយ អាចនឹងដល់ចុងឆ្នាំ ពួកយើងនឹងអាចបានឃើញនូវផលិតផលថ្មីអេក្រង់ធំនេះហើយ៕
ដោយ៖ សិលាប្រភព៖ tte