អាមេរិក៖ សត្វក្រពើដ៏ធំមួយ​ ដែលមានទម្ងន់ 800 ផោន ដែលស្មើនឹង ៣៦៣ គីឡូក្រាម និងប្រវែង ១៤ហ្វីត ៣អ៊ីញ ដែលជាក្រពើ ដែលអ្នករាល់គ្នា តែងយល់ថា មានសភាពកាច ដោយតែងតែវាយប្រហារអ្នកទេសចរណ៍នោះ គឺត្រូវបានគេសម្លាប់ថ្ងៃនេះហើយ។

width=456

ក្រពើដ៏ធំមួយនេះ ត្រូវបានសម្លាប់ដោយនិស្សិតម្នាក់ឈ្មោះ Braxton Bielski មានវ័យ ១៨ឆ្នាំជាសិស្សសាលា នៅ Katy រដ្ឋ Texas សហរដ្ឋអាមរិក។​ តាមការអោយដឹង ឪពុក Braxton គឺលោក Troy បានអោយដឹងថា កូនប្រុសរបស់គាត់ គឺបានតាមប្រម៉ាញ់ក្រពើនេះ តាំងពីតំបន់ឆ្នេរ Magosta រហូតមកជិត ដល់តំបន់សួនសត្វព្រៃ E.D Wildlife ទើបអាចបាញ់សម្លាប់បាន។

width=456

width=456

ទោះបីជាយ៉ាងណាក៏ដោយ ក៏សត្វក្រពើដែលងាប់នេះ ត្រូវបានក្រុមអ្នកធ្វើការក្នុងសួនសត្វមកស្ទូចដោយទ្រាក់ទ័រ យកទៅរក្សាទុកផងដែរ៕

ដោយ៖ នារីប្រភព៖ newsday