កាមេរ៉ាសុវត្ថិភាពមួយបានថតបានរូបភាពពន្លឺចម្លែកមួយរាងដូចទេពអប្សរ បានបង្ហាញខ្លួនហើយក៏បាត់ទៅវិញភា្លមផងដែរ នៅទីក្រុង Jakarta។

ខ្សែវីដេអូមួយនេះត្រូវបានគេអាប់ឡូតនៅលើYoutube ហើយបានចែករំលែកគ្នាមើលពីមួយទៅមួយដែលក្នុងនោះគេឃើញមានមនុស្សជាច្រើនដែលរស់នៅតំបន់ជិតនោះបានឃើញផ្ទាល់ភ្នែកនូវពន្លឺដ៏ចម្លែកមួយ ហើយបានរត់ទៅមើលក្រោយពីពន្លឺនោះរលាយបាត់ទៅ។

/

ទេពអប្សរបង្ហាញខ្លួននៅឥណ្ឌូនេស៊ី?

ការយល់ឃើញមួយចំនួនបាននិយាយថា ពន្លឺដ៏ចម្លែកនោះជារូបភាពរបស់ទេពអប្សរមួយអង្គ ក្នុងពេលដែលមនុស្សជាច្រើននាក់ទៀតបានយល់ថា វាជាមនុស្សក្រៅភព។ ជាក់ស្តែងមិនមានការស្រាយបញ្ជាក់ណាមួយច្បាស់លាស់ពីពន្លឺនេះថាជាអ្វីឲ្យពិតប្រាកដទេ។ ដូច្នេះជឿរឺមិនជឿ គឺជាការយល់ឃើញរបស់យើងម្នាក់ៗតែប៉ុណ្ណោះ៕

ដោយ៖ និស្ស័យប្រភព៖ zing