ភ្នំពេញៈ អ្នកមេម៉ាយចាយរាង និងសម្រស់ឆើតឆាយ មិនចាញ់តារាស្រករក្រោយ អ្នកនាង កែវ ពេជ្រពិសី ដែលក្នុងមួយរយៈពេលចុងក្រោយនេះ ហាក់ទទួលបានជោគជ័យស្ទើរ គ្រប់រឿង គួរឲ្យកត់សំគាល់ក្នុងរយៈពេលមួយបម្រិចភ្នែក ដោយសារតែនាងមានគូស្នេហ៍ជាអ្នកមាន អំណាចនិងទ្រព្យសម្បតិ្តម្នាក់ ចាំជួយនាងពីក្រោយខ្នង។

នាពេលកន្លងមក អ្នកនាង កែវ ពេជ្រពិសី ធ្លាប់មានកេរ្តិ៏ឈ្មោះល្បីល្បាញ់ តាមរយៈការសម្តែង រឿង “រសជាតិជីវិត” តែប្រជាប្រិយភាពរបស់នាង ត្រូវបានធ្លាក់ចុះជាបណ្តើនៅពេលដែល នាងសម្រេចចិត្តចូលរោងការជាមួយ បុរសពោះម៉ាយដែលជាអាណិកជន ហើយក្រោយមក ទៀតគេសង្កេតឃើញថា នាងហាក់ទទួលបានភាពបរាជ័យ ស្ទើរតែគ្រប់រឿងទាំងការងារ សិល្បៈការងារសំអាងការ និងរឿងស្នេហាក៏ត្រូវខកបំណងរហូត ដល់ទស្សនិកជនខ្លះរំពឹងទុក ថាតារាស្រីរូបនេះប្រហែលជា មិនអាចស្តារកេរ្តិ៍ឈ្មោះវិញ បានដោយងាយទេ ដោយសារតែ នាងត្រូវបាន អតីតម្តាយក្មេក ដាក់រហ័សនាមឲ្យថា ជាស្រីបោកប្រាស់ ។

តែភាពបាក់ស្រុតនេះ ក៏បានងើបឡើងវិញសារជាថ្មីម្តងទៀត ក្នុងអំឡុងពេលប្រមាណជាជិត មួយឆ្នាំចុងក្រោយនេះវិញ ដោយសារស្រីរូបស្រស់ សំឡេងផ្អែមស្រទន់ អ្នកនាង កែវ ពេជ្រពិសី បានឈោងចាប់តំណែងជាតួឯក ជាច្រើនរឿងជាប់ៗគ្នា មិនតែប៉ុណ្ណោះ នាងក៏ត្រូវ បានខាងស្ថានីយ៏ទូរទស្សន៍បាយ័ន លើកតម្កើងឲ្យចាប់យកអាជីព ជាពិធីការិនីបន្ថែមពីលើ អាជីពចាស់ហើយសូម្បីតែមុខរបររបស់នាង ក៏រីកចម្រើនកាក់កប់គួរឲ្យភ្ញាក់ផ្អើលដែល ជីវិត តារាស្រីរូបនេះមានភាពប្រែប្រួលខុស ធម្មតាលឿនបែបនេះក៏មានពាក្យ ចចាមអារ៉ាមពីមួយ ទៅមួយ ថានាងបានទៅលួចសម្ងំបង្កាត់ភ្លើង ស្នេហ៍ជាមួយបុរសម្នាក់ដែលជា អ្នកមានអំណាច អាចលើកតម្កើងនាងគ្រប់បែបយ៉ាង អាចឲ្យនាងរស់នៅជាមួយភាពល្បីល្បាញ់ និងជីវិតហ៊ឺ ហារបានដោយងាយ។

បន្ទាប់ពីតារាសម្តែងស្រី ញញឹមស្រស់រូបនេះ បានជួបស្នេហ៍ខកបំណងជាមួយ អតីតស្វាមីរួច មកនាងមិនដែលបង្ហាញពីចំណុចវិជ្ជមាន ណាមួយថានាងត្រូវការ បុរសណាម្នាក់មកចាំជួយ ព្យាបាលបេះដូងរបស់នាងឡើយ ដោយសារតែខ្លាចប៉ះស្នេហ៍ សាវ៉ានិងធ្វើឲ្យនាងឈឺចាប់ ដូចមុនតែពេលនេះស្រាប់តែលេចឮ ព័ត៌មាននិយាយពីមាត់មួយ ទៅមាត់មួយថា ពេលនេះ តារាស្រីរូបនេះមាន ម្ចាស់ឃុំគ្រប់បេះដូង ហើយដែលគេបង្ហើប ប្រាប់ឲ្យដឹងថា ជាមនុស្សម្នាក់ ដែលមានទាំងអំណាចបុណ្យស័ក្ត និងទ្រព្យសម្បត្តិច្រើនរស់នៅ ក្នុងប្រទេសយើងហើយអ្វី ដែលជាភាពរីកចម្រើន ដែលពិធីការិនីស្រីរូបនេះ ទទួលបានគឺដោយសារតែបុរសម្នាក់នេះ ជាអ្នកចាំជួយជ្រោមជ្រែងនៅពីក្រោយខ្នង និងចាំលើកតម្កើងនាងគ្រប់ពេលវេលា។

ពាក់ព័ន្ធនិងព័ត៌មាននេះដែល Looking TODAY បានព្យាយាមទាក់ទង ទៅពិធីការិនីក្នុងកម្មវិធី “តារារយពាន់” អ្នកនាង កែវ ពេជ្រពិសី ដែលតែមិនអាចទាក់ទងបានទេ ដោយសារតែទូរស័ព្ទ ដែលនាងធ្លាប់ប្រើមិនអាចទាក់ទងបាន៕

width=500

width=500

width=500

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល