អង់គ្លេស៖ ជាធម្មតាកូនតូចៗដែលគេចិញ្ចឹមក្នុងអាង នៅក្នុងក្រុមគ្រួសារ អាចរស់បានត្រឹមតែ២- ៣ខែ ឬ ១- ២ ឆ្នាំប៉ុណ្ណោះ។ ប៉ុន្ដែថ្មីៗនេះ នៅប្រទេស អង់គ្លេស ក្នុងរដ្ឋ Newcastle មានកូនត្រីមាស (ចិញ្ចឹមក្នុងអាង) មួយដែលរស់បានដល់អាយុកាល ២៤ ឆ្នាំ។
លោក Paul Palmer និងកូនត្រីមាសដែលពីនេះប្រែជាពណ៌ស (២៤ ឆ្នាំ)លោក Paul Palmer បានឈ្នះរង្វាន់កូនត្រីមាសមួយ នៅឯកន្លែងពិព័រណ៍ពាណិជ្ជកម្ម នៅក្រុងNewcastle កាលពីគាត់មានអាយុ ៤ ឆ្នាំម្លេះ។ គិតមកដល់ពេលនេះគឺគាត់មានអាយុ ២៨ ឆ្នាំហើយ ហើយកូនត្រីមាសនេះក៏មានជីវិតរស់នៅ ជាមួយគាត់ដដែល។ គាត់បាននិយាយថា កូនត្រីតូចមួយនេះគឺគេមានអាយុ ច្រើនជាង ២៤ ឆ្នាំហើយពេលនេះ។ គាត់បានបន្ដថា វាជារឿងអស្ចារ្យណាស់ដែលកូនត្រីតូចមួយនេះអាចរស់នៅបានដ៏យូរបែបនេះ។
លោក Paul Palmer កាលមានអាយុ ៤ ឆ្នាំ
លោក Paul Palmer បានបន្ដថាកូនត្រីតូចនេះមានឈ្មោះថា Sharky ដែលពីមុនគេមានពណ៌មាសតែឥឡូវវាបានប្ដូរទៅជាពណ៌ សទៅវិញ។ លោកបានបន្ថែមទៀតថា កូនត្រីនេះពិតជាមានសំណាងខ្លាំងណាស់ ព្រោះកូនត្រីមួយឈ្មោះ George ដែលប្អូនស្រីខ្ញុំបានឈ្នះពីកន្លែងពិព័រណ៍ដែរនោះ បានស្លាប់តាំងពី ២-៣ថ្ងៃនៅពេលដែលវា យកមកដល់ផ្ទះខ្ញុំ។

Paul Palmer បាននិយាយថា សប្ដាហ៍នេះគាត់បានធ្វើខួបគំរប់ ២៤ឆ្នាំដល់ Sharky ផងដែរ។គាត់ថា គាត់ចង់អោយ Sharky រស់អោយបានយូរជាមួយនឹងគាត់ និងក្រុមគ្រួសារគាត់ណាស់តែយ៉ាងណានោះមិនទាន់ដឹងទេ។ នេះគឹអាស្រ័យលើភ័ព្វសំណាងរបស់គេ៕
ដោយ៖សារិនប្រភព៖ dailymail