បើទោះជាប្រទេសចិនបានបង្កើនការចំណាយទៅលើវិស័យយោធាដល់ទៅ ១៧០% តាំងពីឆ្នាំ ២០០២ រហូតដល់ពេលនេះ ប៉ុន្ដែបច្ចេកវិទ្យាយោធានៃប្រទេសចិននៅតែត្រូវបានគេមើលឃើញថា នឹងត្រូវចំណាយពេលចាប់ពី ២០ ទៅ ៦០ឆ្នាំទៀត ទើបអាចមានសមត្ថភាពដូចអាមេរិកនាពេលបច្ចុប្បន្ន។
 |
| នាវាដឹកយន្ដហោះចិនដំណើរការសាកល្បងលើកទីបី |
កាលពីថ្ងៃទី ១៧ មេសា ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយថា របាយការណ៍ស្ដីពីការស្រាវជ្រាវថ្មីបំផុតរបស់មន្ទីរស្រាវជ្រាវសន្ដិភាពអន្ដរជាតិ Stockholm បានអោយដឹងថា បើទោះជាប្រទេសចិន និងរុស្ស៊ីបានបង្កើនថវិការយ៉ាងច្រើនសម្រាប់វិស័យការពារជាតិ ប៉ុន្ដែក្រុមប្រទេសអ្នកមាននៅអ៊ឺរ៉ុបបានកាត់បន្ថយការចំណាយបែបនេះ ដូច្នេះការចំណាយទៅលើយោធានៅទូទាំងពិភពលោកបានថយចុះជាបន្ដបន្ទាប់ក្នុងរយៈពេលជាង ១០កន្លងមក។
សារព័ត៌មានអន្ដរជាតិដកស្រងរបាយការណ៍នេះ បានអោយដឹងថា កាលពីឆ្នាំ ២០១១ ការចំណាយទៅលើវិស័យការពារជាតិនៅទូទាំងពិភពលោកមានចំនួនសរុបគឺ ១.៧៤០ពាន់លានដុល្លារ ខ្ពស់ជាងបន្ដិចធៀបនឹង ១.៦៣០ពាន់លានដុល្លារកាលពីឆ្នាំ ២០១០ ប៉ុន្ដែបើគិតកត្តាអតិផរណា និងតម្លៃប្រាក់ នោះគេនឹងឃើញថា ការចំណាយខាងលើនៅតែដដែល។
ខណៈដែលការចំណាយទៅលើវិស័យការពារជាតិនៅអ៊ឺរ៉ុបបានបន្ដថយចុះ ការចំណាយនេះរបស់អាស៊ី អាហ្វ្រិក និងមជ្ឈឹមបូព៌ានៅតែបន្ដកើនឡើង។
 |
| ឧទ្ធម្ភាគចក្រ Z-9 របស់កងទ័ពជើងទឹកចិន |
ប្រទេសចិនបានបង្កើនការចំណាយទៅលើវិស័យការពារជាតិដល់ទៅ ១៧០% តាំងពីឆ្នាំ ២០០២ រហូតដល់ពេលនេះ ប៉ុន្ដែបច្ចេកវិទ្យានៃប្រទេសចិននៅតែត្រូវការពេលវេលាចាប់ពី ២០ ទៅ ៦០ឆ្នាំទៀត ទើបអាចមានសមត្ថភាពដូចយោធាអាមេរិកនាពេលបច្ចុប្បន្ន។
អ្នកគ្រប់គ្រងការស្រាវជ្រាវទៅលើកម្មវិធីចំណាយផ្នែកយោធារបស់មន្ទីរស្រាវជ្រាវសន្ដិភាពអន្ដរជាតិ Stockholm លោក Perlo Freeman ថ្លែងថា ៖ សហរដ្ឋអាមេរិកនឹងនៅតែរក្សាបាននូវអំណាចលេខមួយផ្នែកយោធាក្នុងអនាគត។ ការចំណាយផ្នែកយោធារបស់អាមេរិកច្រើនជាង ៥ដង ធៀបនឹងប្រទេសចិន ចំណែករុស្ស៊ីវិញ ចំណាយទៅលើវិស័យការពារជាតិតិចជាងចិនពាក់កណ្ដាល៕
 |
| កាំជ្រួចអន្ដរទ្វីប DH-10 ត្រូវបានអ្នកលេងអ៊ីនធើរណែតចិនផ្សព្វផ្សាយ |
 |
| នាវាចម្បាំង 081 របស់ចិន (គំនិតស្រមៃរបស់អ្នកលេងអ៊ីនអើរណែត) |
 |
| ចិនកំពុងផ្ដោតការយកចិត្តទុកដាក់ទៅលើកម្មវិធីអាវកាសរបស់ខ្លួន |