កាមេរូន៖ តាមការអោយដឹងពីក្រុមអ្នកស្រាវជ្រាវផ្នែកជីសាស្រ្ដចំរុះ នៃប្រទេសកាមេរូន កាលពីពេលថ្មីៗនេះថា   មានការភ្ងាក់ផ្អើលខ្លាំងណាស់ ដល់មនុស្សទូទៅ និងក្រុមអ្នកស្រាវជ្រាវផងដែរ ខណៈ លេចចេញសត្វកង្លែបម៉្យាង ដែលមានរោមដូចសត្វឆ្មា។

width=459

លោក David Blackburn ក្រុមអ្នកវិទ្យាសាស្រ្ដ នៃសាកលវិទ្យាល័យ Harvard University's សហរដ្ឋអាមេរិក បាននិយាយថា  វាពិតជារឿងមួយដែលចម្លែកមែន   ខណៈដែលសត្វរស់ក្នុងទឹកផង លើគោកផងមួយនេះ    អាចដុះរោមដូចសត្វឆ្មាបែបនេះ។   លោក បានបន្ថែមថា សត្វអាចជាសត្វរស់នៅក្នុងព្រៃជ្រៅ និងអាចមានអាយុវែងផងដែរ។

width=458

ក្រុមអ្នកស្រាវជ្រាវនៃប្រទេសកាមេរូន បានបង្ហាញថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះគេអាចរកឃើញសត្វកង្លែបបែបនេះ ប្រមានជា ៩-​១១ក្បាលហើយ ដោយកង្លែបទាំងនេះ គឺមានរូបរាងប៉ុនទៅនឹងកង្លែបយើងធម្មតា តែវាគ្រាន់ប្លែកត្រង់ថា វាមានរោម និងក្រញ៉ាំវែងៗប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្រ្ដ បានសង្កត់ធ្ងន់ថា គេនឹងខិតខំប្រឹងប្រែង ស្រាវជ្រាវលើពពួកសត្វនេះ   និងជួយអភិរក្សវាទុក  សម្រាប់អ្នកជំនាន់ក្រោយបានដឹង និងឃើញ៕

 

ដោយ៖ ណារិន្ទប្រភព៖ dailymail