កុមារដែលសុំមិនបញ្ចេញឈ្មោះ និងភេទរូបនេះ គឺជាកុមារមួយរូបក្នុងចំណោម ៤៦៨ករណីប្ដូរភេទ ក្រោមអាយុ ១៨ឆ្នាំ នៅប្រទេសអង់គ្លេស។

យោងតាមទិន្នន័យរបស់អង្គការសុខភាពប្រទេសអង់គ្លេស កុមារអាយុ ៣ឆ្នាំម្នាក់ ជាជនជាតិអង់គ្លេស សុំមិនបញ្ចេញឈ្មោះ បច្ចុប្បន្នគឺជាកុមារដែលមានអាយុក្មេងបំផុត ដែលពួកគេបានទទួលការស្នើឱ្យវះកាត់ប្ដូរភេទ ទន្ទឹមនឹងនេះ កុមាររូបនេះក៏ជាករណីមួយ ក្នុងចំណោម ៤៦៨ករណី ក្រោយ ១៨ឆ្នាំ ដែលបានប្ដូរភេទ ក្នុងអំឡុង ១២ខែមកនេះ។

/

កុមារអាយុ ៣ឆ្នាំដែលសុំមិនបញ្ចេញអត្តសញ្ញាណនេះ គឺជាករណីប្ដូរភេទ ក្នុងវ័យក្មេងបំផុតមួយរូបក្នុងពិភពលោក (រូបប្រឌិត ៖ CNN)

កុមារម្នាក់នេះ ត្រូវបានក្រុមវេជ្ជបណ្ឌិតរបស់មន្ទីរពេទ្យ Portland ក្រុង London ពិនិត្យឃើញថា បានកើតជម្ងឺមួយ ទាក់ទិននឹងភេទ បណ្ដាលឱ្យកុមារនេះ កើតមកមិនត្រូវទៅតាមភេទពិតរបស់ខ្លួន។

លោកយាយម្នាក់ឈ្មោះ Kellie Maloney អាយុ ៦១ឆ្នាំ ជាអតីតមគ្គុទេសក៍ប្រដាល់ម្នាក់ ដែលធ្លាប់ជាបុរសភេទ មានឈ្មោះថា Frank ឱ្យដឹងថា នៅពេលមានអាយុ ៣ ទៅ ៤ឆ្នាំ លោកយាយ ក៏បានដឹងអំពីខ្លួនឯងថា មានលក្ខណៈមិនដូចទៅនឹងក្មេងក្នុងវ័យស្របាលគ្នា។

/លោកយាយ Kellie Maloney ធ្លាប់បានវះកាត់កែភេទ

បើទោះជាអង្គការសុខភាពអង់គ្លេស មិនបានឱ្យដឹងថា កុមារអាយុ ៣ឆ្នាំនេះ ជាប្រុស ឬមួយជាស្រី ប៉ុន្ដែ គេជឿជាក់ថា កុមារនេះគឺជាប្រុស ព្រោះថា ខាងមន្ទីរពេទ្យ បានធ្វើការវះកាត់ប្ដូរភេទឱ្យក្មេងប្រុសចំនួន ៧នាក់ ក្នុងពេលថ្មីៗនេះ។ យ៉ាងនេះក្ដី អ្នកនាំពាក្យផ្លូវការរបស់អង្គការសុខភាពអង់គ្លេស បង្ហើបឱ្យដឹងថា ប្រសិនក្នុងករណីកុមារមានសញ្ញា អកប្បកិរិយាខុសប្រក្រតី ដោយពួកគេមិនពេញចិត្តនឹងភេទរបស់ខ្លួន នៅក្នុងដំណាក់កាលមុនពេញវ័យ ភាគច្រើន ពួកគេមិនជ្រើសរើសវិធីវះកាត់ប្ដូរភេទនោះទេ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Metro/Ibtimes