ប្តីប្រពន្ធមួយគូដែលទើបតែរៀបការជាមួយគ្នាមិនទាន់បានមួយឆ្នាំផង នៅ Jiang Yong ប្រទេសចិន បានបបួលគ្នាវះកាត់ផ្លាស់ប្តូរភេទគ្នាទៅវិញទៅមក។
លោក Tran Lap កើតនៅឆ្នាំ1975 នៅ Jiang Yong ប្រទេសចិន តាមរយះមេអណ្តើកបានរៀបការជាមួយនឹងនារីម្នាក់ដែលមានអាយុស្របាលគ្នាគឺនាង Khuong Linh។ ជាក់ស្តែង រៀបការជាមួយគ្នាមិនទាន់ទាំងបានមួយឆ្នាំស្រួលបួលផង អ្នកទាំងពីរបែរជាចង់នាំគ្នាធ្វើការវះកាត់ប្តូរភេទ។
ដោយមានការបែកបាក់ក្នុងជីវិតអាពាហ៍អាពិពាហ៍ដល់ទៅពីរលើកហើយនោះ លោក Tran Lapកើតមានជំងឺសតិអារម្មណ៍ ដោយចេះតែព្រួបារម្ភ និងភ័យខ្លាចធ្វើការទំនាក់ទំនងជាមួយមនុស្សប្លែកមុខ។ គាត់ទទួលស្គាល់ថា ខ្លួនជាមនុស្សមានការអៀនច្រើន ចូលចិត្តរស់នៅក្នុងភាពស្ងប់ស្ងាត់គាត់ចង់សាកល្បងនូវអារម្មណ៍ធ្វើជាមនុស្សស្រី ដោយចង់មើលថែបុរសវិញ។

លោក Tran Lap និងនាង Khuong Linh កំពុងពិគ្រោះយោបល់ជាមួយអ្នកជំនាញ
ផ្ទុយទៅវិញ នាង Khuong Linh តែងតែចង់ក្លាយជាមនុស្សរឹងមាំដូចជាមនុស្សប្រុស ដើម្បីកុំឲ្យគេមើលងាយ ធ្វើបាប។ លោក Tran Lap និងនាង Khuong Linh សង្ឃឹមថានឹងអាចវះកាត់ប្តូរភេទបានក្នុងពេលឆាប់ៗខាងមុខនេះ។ អ្នកទាំងពីរសន្យាថា ក្រោយពីការវះកាត់ប្តូរភេទរួច ពួកគេនៅតែជាប្តីប្រពន្ធនឹងគ្នាដដែល៕
ដោយ៖ សិលាប្រភព៖ K14