រថយន្ត Honda Accord គឺជារថយន្តដ៏ប្រណិតមួយ ដែលត្រូវបានកែប្រែនឹងផ្លាស់ប្តូរនូវរូបថ្មីទាំងស្រុង កាន់តែស្រស់ស្អាត និងទាក់ទញជាងមុន សាកសមបំផុត សំរាប់យុវវ័យសម័យបច្ចុប្បន្ន។
រថយន្ត Honda Accord ម៉ូដែលថ្មី ឆ្នាំ២០១៤ ត្រូវបានតុបតែង និង រចនាម៉ូដឡើង យ៉ាងស្រស់ស្អាត ប្លែក និង បានផ្លាស់ប្តូរនូវអំពូលបំភ្លឺភ្លើងមុខក្រោយថ្មី ស្តប់ស៊ីញ៉ូថ្មី រាងថ្មី សំបកកង់ថ្មី និងបានបន្ថែមនូវប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបនៅខាងក្នុងកាន់តែមានភាពល្អប្រសើរ និង ងាយស្រួលជាងមុនសំរាប់អ្នកប្រើប្រាស់។
ជាពិសេស រថយន្ត Honda Accord ម៉ូដែលថ្មី ឆ្នាំ២០១៤ ត្រូវបានបំពាក់មក ជាមួយនឹងប្រព័ន្ធBluetooth ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព មានម៉ាស៊ីន៦ អាចបើកបរបានល្បឿន ១៣០ម៉ាយ/ម និង មានតម្លៃ ៣៤,៧២០ដុល្លារ នៅអាមេរិក៕
សូមទស្សនា រូបភាព ខាងក្រោម






ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ topspeed