រថយន្ត BMW Z4 គឺជាប្រភេទរថយន្តបែបស្ពត ម៉ូដែលថ្មី ឆ្នាំ២០១៤ ដ៏ប្រណិត ដែលមានរូបរាងស្រស់សង្ហា និងទាក់ទាញបំផុត សំរាប់មិត្តយុវវ័យ ដែលចូលចិត្តស្រលាញ់រថយន្តបែបស្ពតនៅក្នុងសង្គមដ៏ស៊ីវីល័ នៅលើពិភបលោកយបច្ចុប្បន្ន។
រថយន្ត BMW Z4 ម៉ូដែលថ្មី ដ៏ស្រស់ស្អាតនេះ ត្រូវតុបតែង និងរចនាម៉ូដឡើងថ្មី ផ្លាស់ប្តូររូបរាងថ្មី មានតែមថ្មី អមជាមួយនឹងសំបកកង់ស្ពតដ៏ស្វិតមាំ កាន់តែទាក់ទាញ។ ជាពិសេសបំពាក់មកជាមួយនឹងប្រព័ន្ធបច្ចេកវិជា្ជចុងក្រោយដ៏ទំនើប កាន់តែមានភាពងាយស្រួលសម្រាប់អតិថិជន។
មួយវិញទៀត រថយន្ត BMW Z4 ស៊េរីថ្មី ឆ្នាំ ២០១៤ មានកម្លាំងម៉ាស៊ីនខ្លាំង បើកបរបានល្បឿន១៤៦ម៉ាយ/ម៉ោង មាន ៤ ម៉ាស៊ីន និងមានតម្លៃ ៥៩៧,០០០ដុល្លារ នៅអាមេរិក៕
សូមទស្សនា រូបភាព ខាងក្រោម



ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ topspeed