ស្ទើរតែមិនគួរអោយជឿ ៖ អ្នកទេសចរចិត្តសឿងម្នាក់ ត្រូវបានរកអោយឃើញថា​ ពិតជាហ៊ានហួស ពោលគឺ បានចាក់សាក់រូបផែនទីពិភពលោក នៅលើខ្នងរបស់ខ្លួន  ហើយអ្វីដែលរឹតតែពិសេស និងប្លែកនោះគឺថាអោយតែគាត់ធ្វើដំណើរទៅដល់ប្រទេសណាមួយហើយនោះ គាត់ធ្វើការចាក់សាក់បន្ថែមពណ៌ទៅលើរូបផែនទីប្រទេស ដែលនៅលើខ្នងរបស់គាត់។

width=447

គួរបញ្ជាក់ផងដែរថា អ្នកទេសចរចិត្តសឿងរូបនេះ មានឈ្មោះថា William Passman វ័យ ៥៩ឆ្នាំ ។   លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា  លោក William ជាពលរដ្ឋមកពីរដ្ឋLouisiana សហរដ្ឋអាមេរិក ជាអតីតអ្នករៀបចំផែនការហរិញ្ញវត្ថុ ។ បន្ទាប់ពីបានចូលនិវត្តន៍លោក William ក៏បានចាប់ផ្តើមធ្វើដំណើរកំសាន្តទូទាំងពិភពលោក   ពោលគឺ លោកបានធ្វើដំណើរបាន ៧០ ប្រទេសហើយ ក្នុងរួមមានបណ្តាប្រទេសនៅ Europe, Africa, South Ame-rica, Australia ក៏ដូចជា Antarctica ជាដើម ។

width=441

ដោយឡែក លោក William ក៏បានផ្តល់ជាកិច្ចសម្ភាសន៍ផងដែរថា លោកមិនដែលធ្លាប់មានការសោកក្រោយទៅនឹងការចាក់សាក់នេះនោះទេ ក៏ព្រោះតែ កាលពីពេលកន្លងទៅ ក៏ធ្លាប់មានក្រុមមនុស្ស   ដែលជាអ្នកទេសចរដូចគ្នានោះ  បានធ្វើការកោតសរសើរនូវគំនិតដ៏ប្លែកមួយនេះ ហើយដំណើរកំសាន្តរបស់គាត់  ដែលនឹងមិនអាចបំភ្លេចបាន  គឺការធ្វើដំណើរទៅកាន់ទឹកធ្លាក់    Iguazu Falls  នៅព្រំប្រដែនប្រទេសប្រេស៊ីល  និង អាហ្សង់ទីន  ពីព្រោះតែខណៈនោះ ក្រុមមនុស្សបានមកផ្តិតស្នាមសាក់ដែលនៅលើខ្នងរបស់គាត់ជំនួសអោយទឹកធ្លាក់ទៅវិញ៕

* ព័ត៌មានមួយចំនួនផ្សេងទៀត ដែលគួរអោយចាប់អារម្មណ៍ មាននៅខាងក្រោមនេះ ៖

- ផ្អើលពេញពិភពអ៊ិនធើណេត ក៏ព្រោះរឿងស្នេហ៍ស្មោះ បុរសពិការកាយ នារីមិនពិការចិត្ត- Olinguito​ ពូជសត្វសំពោចកម្រ ប្រភេទថ្មី ត្រូវបានគេរកឃើញ នៅតំបន់ជួរភ្នំ (មានវីដេអូ)- វីដេអូ កងកម្លាំងរដ្ឋាភិបាល ប៉ះទង្គិចនឹងក្រុមបាតុករ សម្លាប់មនុស្ស ជាង ៤០០ នាក់

ដោយ ៖ រិទ្ធីប្រភព ៖ មេត្រូ