ស្ទើរតែមិនគួរអោយជឿ ៖  គូស្នេហ៍មួយគូ ហេតុតែល្មោមកាមហួស បានបើកយុទ្ធនាការសង្គ្រាមសឹករួមគ្នា នៅផ្នែកខាងក្រោយនៃឡានតាក់ស៊ី ដែលពួកគេបានជិះ និងកំពុងតែធ្វើដំណើរតាមផ្លូវ ជាហេតុស្ទើរតែធ្វើអោយមានគ្រោះថ្នាក់ចរាចរណ៍ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែកបរទេស​ ម៉េត្រូ ។

ជាការពិត កាលដែលបានឃើញហេតុកាណ៍ចម្លែកយ៉ាងដូច្នេះហើយ ក្រុមមនុស្សដែលជាអ្នកធ្វើដំណើរតាមបណ្តោយផ្លូវហាយវេ ក្នុងទីក្រុង    សៀងហៃ​ ប្រទេសចិន​  បានផ្អើលនាំគ្នាក្រឡេកមើល ទាំងដឹងថា ខ្លួនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរក្តី។

width=438

យ៉ាងណាមិញ    បើយោងតាមសម្តីពលរដ្ឋក្នុងស្រុក  ដែលបានសំរេចចិត្ត  ថតសកម្មភាពទាំងស្រុក របស់គូស្នេហ៍ខាងលើនេះ បានអះអាងអោយដឹងថា  ៖  ទន្ទឹមនឹងការធ្វើដំណើរនៅជិតនឹងរថយន្តតាក់ស៊ីរបស់គេនោះ ដំបូងឡើយខ្ញុំបានឃើញពួកគេអោបថើបគ្នា ស្ទាបអង្អែលគ្នា តែដឹងអីថា នៅពេលអារម្មណ៍បានពុះកញ្ជ្រោលឡើង ពួកគេក៏បានបើកយុទ្ធនាការសង្រ្គាមសឹករួមគ្នាតែម្តង  ភ្លាមៗនោះ   ខ្ញុំក៏បានសំរេចចិត្ត  ថតសកម្មភាពនោះតែម្តង ហើយអ្វីដែលជាភាពភ័យរន្ទត់នោះគឺថា   ខ្ញុំបានឃើញក្រុមមនុស្សឯទៀត  បានងាកភ្នែក ក្រឡេកមកមើល  ដែលនាំអោយការបញ្ជាយានយន្តរបស់ពួកគេ  ប៊ិះជួបនឹងឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍ថែមទៀតផង។

ដោយឡែក ក្រុមមន្រ្តីប៉ូលីស បានធ្វើការរិះគន់នូវសកម្មភាពមិនចុះភ្នែកមួយនេះដោយធ្វើការព្រមាន ក៏ដូចជាទូន្មាន អ្នកបើកតាក់ស៊ី គួរណាបញ្ឈប់រថយន្ត  និងប្រាប់ពួកគេអោយចុះពីឡានទើបជាការប្រសើរ៕

* ព័ត៌មានប្លែកៗ និងស្ទើរតែមិនគួរអោយជឿ មួយចំនួនផ្សេងទៀត មាននៅខាងក្រោម៖

- ឆ្កែមួយក្បាល ទទួលបានមេដាយមាស ព្រោះនោមដាក់ គ្រាប់បែក រំលត់មិនអោយផ្ទុះ- ស្រឡាំងកាំងហួស ខណៈឃើញពស់ វារចេញពីបំពង់លូ សំដៅចូលផ្ទះ (មានវីដេអូ)- ល្បីពេញទំព័រសារព័ត៌មាន ពិភពលោក វ័យទើប ៥ ឆ្នាំ ក្លាយជាអ្នកបើកយន្តហោះ ក្មេងបំផុត (មានវីដេអូ)- ហេតុតែស្រឡាញ់ការងារពេក   ពេលស្លាប់ទៅ  អោយគេដង្ហៃសព  ដោយប្រើរថ យន្តត្រាក់ទ័រ

ដោយ ៖ ពិសិដ្ឋប្រភព ៖ ម៉េត្រូ