ភ្នំពេញ៖ តារាចម្រៀង មានប្រជាប្រិយភាព គួរសមនៅក្នុងពិភពសិល្បៈ កញ្ញា គង់ ចាន់រដ្ឋា ត្រូវបានមហាជន គ្រប់ស្រទាប់វណ្ណៈដឹងថា នាងជាតារាចម្រៀង ប្រចាំផលិតកម្មរស្មីសឹង្ហមាស ជាផលិតកម្មមិនសូវមានឈ្មោះ បោះសំឡេងនៅលើទីផ្សារ ដូចផលិតកម្មមួយចំនួន ផ្សេងទៀតឡើយ។
អតីតតារាចម្រៀង ប្រចាំក្រុម Utopia ស្រីស្រស់ គង់ ចាន់រដ្ឋា នៅក្នុងឆ្នាំ២០១២នេះ ហាក់ដូចជារងនូវ ព័ត៌មានបោកបក់ដូចព្យុះ មកលើរូបនាងយ៉ាងខ្លាំង ដោយសារនាងបាន បង្ហោះរូបភាពសិចស៊ី នៅលើបណ្តាញ ទំនាក់ទំនង សង្គមហ្វេសប៊ុក ( Facebook )ជាច្រើនសន្លឹក ។ ពេលនោះគេប្រៀប នាងដូចជា តារាសម្តែងសិចស៊ី ឆៃ លីដាឡែន ដែលត្រូវបានស្ថានីយ ទូរទស្សន៍នានាបង្អាក់ មិនឲ្យឡើងឆាក ធ្វើឲ្យតារាចម្រៀង សាច់សម៉ដ្ឋរលោង ស្រមោចមិនហ៊ាន វារឡើងទំរូបនេះ ត្រូវបានគេរិះគន់។
បើទោះបីជាធ្លាប់ មានព័ត៌មាន បោកបក់មកលើ តារាចម្រៀងសិចស៊ី គង់ ចាន់រដ្ឋា យ៉ាងណាក្តី ក៏នាងនៅតែមិនបង្អង់ដៃ ក្នុងការសម្ញែញរូបភាព សិចស៊ីរបស់នាង មកបង្ហោះនៅលើ Account Facebook ឡើយ ។ គ្រាន់តែតារាចម្រៀង ដើមទ្រូងធំមូលក្បំ និងជាអតីតពិធីការិនី គង់ ចាន់រដ្ឋា បានបង្ហោះរូបភាពបញ្ចេញ ដើមទ្រូងនៅលើ Facebook របស់នាង ភ្លាមៗនោះ គេមើលឃើញថា មានអ្នកចុច Like និង Comment ជាច្រើននាក់ ។
ក្នុងចំណោមមិត្តភក្តិនៅក្នុង Facebook របស់ស្រីស្រស់ គង់ ចាន់រដ្ឋា ត្រូវបានអ្នកនិយមលេងបណ្តាញទំនាក់ទំនង សង្គម Facebook ក៏ដូចជា Friend របស់នាងបាន Comment ជាច្រើនមកសរសើរនាង និងអ្នកខ្លះក៏បានរិះគន់ យ៉ាងចាស់ដៃផងដែរ។ មិនតែប៉ុណ្ណោះ ក៏មានមិត្តភក្តិនៅក្នុង Facebook របស់នាងមួយចំនួនបាន Comment រិះគន់យ៉ាងធ្ងន់ៗ មកលើរូបនាងថា ស្អាតអី មុខដូចស្វាចឹង..! និងម្នាក់ទៀតបានរិះគន់ថា បញ្ចេញដើមទ្រូងមើល ខ្លួនអែងជនជាតិអឺរ៉ុប!។
ខណៈដែលស្រីស្រស់ សម្ផស្សឆើត គង់ ចាន់រដ្ឋា បានឃើញមិត្តភក្តិនៅក្នុង Facebook របស់នាងបានសរសេរ Comment ចេញមករិះគន់និង ថាឲ្យខ្លាំងៗបែបនេះធ្វើឲ្យស្រីស្រស់រូបនេះក្តៅចុងច្រមុះភ្លាមៗ ហើយពេលនោះនាង ក៏បានសរសេរតបវិញ ដោយមិនបង្អង់យូរថា អ្នកពូកែរិះគន់គេអញ្ចឹង.. ចុះអ្នកមានបានធ្វើឲ្យខ្លួនឯង កើតជាកូនខ្មែរ ល្អហើយឬនៅ? ហើយអ្នកដែលបានឃើញ រូបនាងអប្សរានៅលើជញ្ជាំង ប្រាសាទហើយឬនៅ? ខ្ញុំនិយាយដូច្នេះ ព្រោះខ្ញុំចង់ប្រៀបធៀប ឲ្យអ្នកមើល..ព្រោះខ្ញុំក៏ជាកូនខ្មែរដែរ ហើយខ្ញុំធ្វើអ្វីក៏ដោយ ក៏មិនដែលភ្លេចថាខ្ញុំជានរណា ហើយមកពីណា....!!! ចុះអ្នកវិញ? បើជាកូនខ្មែរ គេមិនមែនចាំអង្គុយមើល តែបំណាំគ្នានិង រិះគន់គេដូច្នេះទេ...ហើយមុននឹង អ្នកនិយាយសូមមើល តាមសម័យកាលផង..អគុណ។
តាមរយៈការលេង Facebook នេះ ត្រូវបានគេមើលឃើញថា មានតារាចម្រៀង តារាសម្តែង មួយចំនួនធ្លាប់មានជំលោះជាមួយគ្នា តាមរយៈបណ្តាញ ទំនាក់ទំនង ដ៏មានប្រជាប្រិយភាព មួយនេះ ។ ជាក់ស្តែងដូចជាកញ្ញា ពេជ្រ សោភា , ឌួង ហ្សូរីដា , គង់ ចំរ៉ុង ......ជាដើម ៕




ផ្តល់សិទ្ធិដោយ៖ ដើមអំពិល