យល់ដឹង៖ តាមការសិក្សាស្រាវជ្រាវ របស់សាកលវិទ្យាល័យ Califonia សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ បានអោយដឹងថា សិស្សដែលទំលាប់គេង ក្នុងម៉ោងសិក្សា គឺភាគច្រើននឹងទទួលបានផលអវិជ្ជមាន ក្រោយពេលគេបញ្ចប់់ការសិក្សារបស់គេ។

យោងទៅលើការស្រាវជ្រាវ សាកលវិទ្យាល័យចំនួនពីរ គឺ California និង Los Angeles ដែល ស្ដីអំពីសិស្ស ដែលមានទំលាប់គេងក្នុងម៉ោងសិក្សា គឺ៧០ ភាគរយនៃសិស្សនោះ នឹងក្លាយជាមនុស្សដែលគ្នានការងារធ្វើ នៅពេលគេបញ្ចប់ការសិក្សានៅសាលា។

ជាការពិតណាស់ ក្នុងនាមយើងជាអ្នកសិក្សា ត្រូវតែតាំងចិត្ដអោយបានមុតមាំ ត្រុវខិតខំយកចិត្ដទុកដាក់ ស្ដាប់លោកគ្រូ អ្នកគ្រូពន្យល់ ពោលគឺត្រូវចេះស្ដាប់ កត់ត្រា សួរ និងឆ្លើយរាល់ការបង្រៀនរបស់លោកគ្រូ អ្នកគ្រូទាំងអស់។ នៅពេលនៅក្នុងថ្នាក់រៀន។ ប្រការល្អ បើសិនជាយើងងងុយដេកខ្លំាង យើងអាចសុំលោកញគ្រូចេញមុន ជៀសវាងការទំលាប់គេងក្នុងថ្នាក់ដែលនឹងក្លាយទៅជាទំលាប់អាក្រក់ដល់ខ្លួន៕
ដោយ៖ សីហាប្រភព៖ dailymail