កំពង់ឆ្នាំង ៖ សពបុរសជាអ្នកនេសាទម្នាក់ មានសភាពហើមស្អុយរលួយ ត្រូវបានគេប្រទះ ឃើញអណ្តែត ទឹកមកទើនឹងកំប្លោក ស្ថិតក្នុងភូមិសាស្ត្រភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៣ ។

ប្រជាពលរដ្ឋបានអះអាងថា សពជនរងគ្រោះ មានឈ្មោះ អ៊ួន សី ភេទប្រុស  អាយុ ២៣ឆ្នាំ នៅភូមិតាក្រៀម ឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្តសៀមរាប ។

ប្រជាពលរដ្ឋ ជាអ្នកនេសាទដូចគ្នា បានឲ្យដឹងថា  ជនរងគ្រោះបានបាត់ខ្លួន   តាំងពីថ្ងៃទី៦ ខែសីហា មកម៉្លេះខណៈពួកគាត់ដែលជាអ្នកនេសាទបានសណ្តោងទូកគ្នា ពីខេត្តសៀមរាប ដើម្បីមកនេសាទត្រី  នៅក្នុងភូមិ សាស្រ្តឃុំត្រពាំងចាន់  ស្រុកបរិបូរណ៌  ខេត្តកំពង់ឆ្នាំង ។ ពេលដែលសណ្តោងទូកគ្នានោះ អ្នកជិះកាណូត ខាងមុខពុំបានងាកមើលក្រោយ លុះពេលមកដល់កន្លែងគោលដៅ ដែលត្រូវសម្រាក បាត់ជនរងគ្រោះមិន  ឃើញនៅលើទូក ក៏នាំគ្នាផ្អើលឆោឡោបំបែកគ្នាជិះទូកកាណូតដើររកជនរងគ្រោះមិនឃើញរហូតដល់ ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៣នេះ ទើបប្រជាពលរដ្ឋប្រទះឃើញសពបុរសខាងលើដែលមានសភាព ហើមស្អុយរលួយទៅហើយ និងបានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យតែម្តង ។

បើតាមការសន្និដ្ឋាន   របស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា   ករណីនេះមិនមែនជាករណីឃាតកម្មនោះទេ   គឺជនរងគ្រោះ   អាចធ្លាក់ទឹកលង់ស្លាប់ ដោយសារខ្យល់គគ្មានអ្នកដឹង។ សពជនរងគ្រោះ   ក្រោយពីពិនិត្យ រួចរាល់  សមត្ថកិច្ចបានប្រគល់ទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល