លោកអ្នកដែលផឹក Vodka ដែរឬទេ? មនុស្សមួយចំនួនប្រហែលជាធ្លាប់បានផឹក Vodka ហើយមើលទៅ។ វាជាស្រារបស់រូស្ស៊ី ដែលមានជាតិអាល់កុលខ្លាំង ផឹកសម្រាប់កំដៅក្រពះ កំដៅខ្លូន នៅប្លុកប្រទេសសង្គមនិយម ជាពិសេសនៅក្នុងសម័យសូវៀតតែម្ដង។
ក្រោយពេលដែលសូវៀតបានដួល ស្រាប្រភេទ Vodka នេះត្រូវបានគេដាក់លក់ទូទាំងពិភពលោកហើយមានឈ្មោះល្បីទៀតផង សូម្បីតែនៅអាស៊ីអាគ្នេយ៍ នេះក៏មានដែរ។ តែស្របពេលដែលអ្នកផឹក Vodka និយាយថាឆ្ងាញ់ណាស់ៗ (ទាំងធ្វើពុតព្រោះពិបាកលេប និងវេទនា) នោះយើងខ្ញុំសូមនាំលោកអ្នកអោយបានដឹងអំពីឥទ្ធិពលរបស់ស្រានេះវិញម្ដង។
ខាងក្រោមនេះមានវីដេអូមួយដែលត្រូវបានគេបង្ហោះលើ Internet ជាសកម្មភាពយុវជនជនជាតិរស្ស៊ីមួយក្រុម ប្រើប្រាស់ Vodka សម្រាប់លេងសៀកស្នៀត Fire Breather តែក្រោយពេលដែលលោកអ្នកទស្សនាហើយប្រហែលជាមិនដែលគិតថាចង់ផឹកស្រា Vodka ក៏ដូចជាស្រាដទៃៗទៀតទេមើលទៅ៕
ដោយ៖ ម៉ូកាប្រភពពី៖ Liveleak