កាលពីព្រឹកថ្ងសទី ១៤សីហា នៅក្នុងការឡោមព័ន្ធមួយ កងកម្លាំងមត្ថកិច្ចចិន បានកំចាត់ជនពាល
Zhou Kehua ជាមេចោរ និងជាឃាតករដែលបានសម្លាប់មនុស្ស ៩នាក់ ចាប់តាំងពីឆ្នាំ ២០០៤។
សារព័ត៌មាន Xinhua ដកស្រង់សំដីរបស់ការិយាល័យនគរបាលតំបន់ Chongqing ឱ្យដឹងថា Zhou Kehua ត្រូវបានបាញ់សម្លាប់នៅក្នុងតំបន់ Wosungou ឃុំ Tongjiaqiao ទីរួមស្រុក Qinjiagang។

កងកម្លាំងមានសមត្ថកិច្ច ធ្វើការឡោមព័ន្ធ ជនសង្ស័យនេះ ដោយយោងទៅលើ ព័ត៌មាន ADNរបស់ Zhou Kehua ដែលផ្ដល់ឱ្យដោយនគរបាលខេត្ត Jiangsu។ ចំណែក ចំណុចពិសេសសម្រាប់ចំណាំជនសង្ស័យនេះ ត្រូវបានផ្ដល់ដោយនគរបាលក្រុង Changsha ខេត្ត Hunan។
ជនសង្ស័យ Zhou Kehua កើតនៅក្នុងតំបន់ស្រុកស្រែ Chongqing និងបានធ្វើការជាច្រើនផ្នែក ក្នុងក្រុងមួយចំនួន ក្នុងរយៈពេល ២៥ឆ្នាំមកនេះ។
Zhou Kehua ត្រូវបានគេស្គាល់ច្រើន ដោយសារករណីប្លន់អ្នកដកប្រាក់ពី ATM ប៉ុន្ដែតែងរួចខ្លួនពីការតាមប្រមាញ់របស់នគរបាល។ បុរសនេះ ក៏ត្រូវបានគេយល់ថា ជាមនុស្សគ្រោះថ្នាក់បំផុត និងមានចរិតសាហាវបំផុតផងដែរ។

នគរបាលបានចោទជនសង្ស័យនេះពីបទសម្លាប់មនុស្ស ៩នាក់ និងធ្វើឱ្យមនុស្ស ៥នាក់ផ្សេងទៀតរងរបួស ចាប់តាំងពីឆ្នាំ ២០០៤៕
ដោយ ៖ សូរីយ៉ាប្រភព ៖ CD