មានរបស់ក្មេងលេងចាស់ៗដែលគេបោះចោលច្រើនជាង ១ សែនដែលគេបានប្រមូលទុកពីទូទាំងប្រទេសជប៉ុន ក្នុងអំឡុងពេលជាង ១៣ ឆ្នាំចុងក្រោយមកនេះ។
Hiroshi Fuji វិចិត្រករជនជាតិជប៉ុនដែលលោកបានខិតខំក្នុងការប្រមូលទុកនូវរបស់ក្មេងលេងទាំងនេះជាង ១៣ ឆ្នាំដែលលោកបានស្នើសុំ រាល់ពីអ្នកដែលចង់បោះចោលដែលមកដល់ពេលពេលនេះគឺគាត់ប្រមូលបានជាង ១ សែនហើយ។
លោក Fuji ធ្លាប់ជាអ្នកធ្វើការស្ម័គ្រចិត្តតាមសហគមន៍ដែលវាបានក្លាយជាទំនុកចិត្តមួយដែលនាំអោយគាត់មានគំនិតស្រលាញ់ក្នុងការប្រមូលរបស់របរប្រើប្រាស់ចាស់ៗមកឆ្នៃសារជាថ្មី។
រាល់របស់ក្មេងលេងដែលប្រមូលមកនេះត្រូវបានគេយកមកឆ្នៃសារជាថ្មី ហើយបានដាក់តាំងក្នុងពិពណ៌មួយ ក្នុងនោះមានរបស់ជាច្រើនផងដែរដែលអាចប្រើប្រាស់បានដូចជាតុក្កតាចាស់រូប Mickey Mouse, Shrek និង Doraemon ជាដើម។
ពិពណ៌ដែលលោក Fuji បានបង្កើតមកនោះឈ្មោះថា These toys come from? ដែលមើលទៅជាឋានសួគ៏សម្រាប់ក្មេងៗ ហើយសម្រាប់គោលបំណងក្នុងការធ្វើការប្រមូលជាង ១៣ ឆ្នាំមកនេះគឺដើម្បីចង់អោយក្មេងៗ និងមនុស្សចាស់មានគំនិតក្នុងការប្រើប្រាស់របស់ក្មេងលេងនិងអ្វីៗផ្សេងទៀត ដោយមានការប្រុងប្រយ័ត្ន និងគិតគូរអោយបានវែងឆ្ងាយមុនពេលបោះចោលរបស់ទាំងនោះ៕






ដោយ៖ ម៉ូកាប្រភពពី៖ K14