បន្ទាប់ពីបាន ប្រកាសអំពី ការពន្យាពេល ចេញវីដេអូចំរៀង ថ្មីក្នុងអាល់ប៊ុម Crush ដោយសារតែ បញ្ហារូបភាព (Graphic) នៅក្នុងវីដេអូ នោះទីបំផុត ថ្ងៃនេះ 2NE1 ចេញវីដេអូថ្មី បានសំរេចហើយ ។ អ្វីដែលភ្ញាក់ផ្អើល 2NE1 ចេញម្តង ២ បទតែម្តង ។
បទទាំង ២ នោះមានដូចជា Come Back Home និង Happy ដែលបានយកចេញ ពីអាល់ប៊ុម Crush ។ វីដេអូបទ Come Back Home គឺជាវីដេអូ ដែលប្រើប្រាស់ បច្ចេកវិទ្យាខ្ពស់ និងការកាត់ តដល់កំពូល ដែលមើលទៅ ពិតជាអស្ចារ្យណាស់ ចំណែកបទ Happy វិញគឺដូច ចំណងជើង អញ្ចឹង យើងឃើញ 2NE1 ដើរលេងសប្បាយ រីករាយជុំគ្នា ។ ទស្សនាបទ ទាំង ២ នេះនៅខាង ក្រោម ៕
ប្រែសម្រួល ៖ លីលីប្រភព ៖ allkpop