អាហ្វហ្គានីស្ថាន៖ កងទ័ពអង្គការណាតូ ការពារសន្តិសុខប្រចាំនៅប្រទេសអាហ្វហ្គានីស្ថានត្រូវបានក្រុមបះបោរតាលីបង់សម្លាប់ស្ទើរជារៀងរាល់ថ្ងៃ ដោយសារតែកុ្រមបះបោរទាំងនោះចង់ឱ្យកងទ័ពអង្គការណាតូ ដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន។
យោងតាមបណ្តាញសារព៌តមាន telegraph បានឱ្យដឹងថា ទាហ៊ាន អាហ្វហ្គានីស្ថានចំនួន៨៥៣នាក់ និងកងទ័ពអង្គការណាតូចំនួន ១៦៥នាក់ ត្រូវបានសម្លាប់ ដោយក្រុមបះបោរតាលីបង់ នៅក្នុងរយៈ ៤ខែ។
គួររំលឹកដែរថា ការប៉ះទង្គិចហិង្សា ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើនគឺមានចាប់តាំងពីកងទ័ពអង្គការណាតូ បានដាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានដើម្បីពង្រឹងប្រព័ន្ធសន្តិសុខ និងការពារភាពចលាចលនៅក្នុងប្រទេសមួយនេះ៕


ដោយ៖ វណ្ណៈប្រភព៖ telegraph