ម្ចាស់ហាងស្រា Manchester Arms នៅប្រទេសអង់គ្លេស បានថតជាប់រូបភាពព្រលឹងខ្មោចមួយ អុកឡុកហាងស្រារបស់ខ្លួនតាមរយះកាមេរ៉ាសុវត្ថិភាព។ ខ្មោចនោះបានចូលក្នុងហាងបើកភ្លើងផ្តេសផ្តាស បើកបណ្តាឧបករណ៍តន្រ្តី និងបើកស្រាបៀរ ស្រា ចាក់ពេញកម្រាលឥដ្ឋនៅក្នុងហាង។
 
ម្ចាស់ហាង អ្នកស្រី Lisa និងលោក Mark បានទិញ Bar Old Town បានរយះពេល 10សប្តាហ៍ហើយរឿងចម្លែកៗក៏បានកើតឡើងជារឿយៗផងដែរ។ មនុស្សជាច្រើននាក់នៅហាងនេះបានឲ្យដឹងថា ពួកគេមានអារម្មណ៍ថាហាក់ដូចជាមានមនុស្សកំពុងលេងសក់ពួកគេដូច្នេះឯង។
/
រូបភាពថតបានពីកាមេរ៉ាសុវត្ថិភាព
វីដេអូនៅក្នុងកាមេរ៉ាសុវត្ថិភាពបានឲ្យឃើញពន្លឺដ៏ភ្លឺមួយ ប៉ុន្តែអ្នកស្រី Lisa អាយុ 38ឆ្នាំ បានឲ្យដឹងថា នោះគឺជាមនុស្សស្រីវ័យកណ្តាលម្នាក់ពាក់អាវរោមសត្វ។ អ្នកស្រី Lisa បាននិយាយថា: ពេលខ្លះអ្នកមានអារម្មណ៍ថា មានអ្នកណាម្នាក់នៅខាងក្រោយខ្នងអ្នក តែពេលយើងបែរខ្លួនងាកមើល អ្នកនឹងឃើញតែស្រមោលមួយនៅចុងកន្ទុយភ្នែកប៉ុណ្ណោះ ហើយបន្ទាប់មកអ្នកនឹងមិនឃើញអ្នកណាទាំងអស់។ ខ្ញុំស្ទើរតែមិនជឿភ្នែករបស់ខ្លួន ពេលមើលឡើងវិញនូវទិដ្ឋភាពដែលថតជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាព។
/
/
កាលពីយប់ថ្ងៃទី1/11 អ្នកស្រី Lisa ពេលរៀបចំចូលគេង គាត់ក៏បានទៅត្រួតពិនិត្យកុំព្យូទ័រ ពេលនោះគាត់ក៏បានឃើញរឿងចម្លែកមួយនៅលើអេក្រង់កុំព្យូទ័រ។ អ្នកស្រីបាននិយាថា: ខ្ញុំបានទូរស័ព្ទទៅបុគ្គលិកម្នាក់ ហើយសួរនាងថាមានអ្វីប្លែកនៅទីនោះរឺអត់? នាងបានឆ្លើយមកវិញថា គ្មានអ្វីចម្លែកទេ ប៉ុន្តែខ្ញុំប្រាកដថា មានមនុស្សស្រីម្នាក់នៅលើអេក្រង់កុំព្យូទ័រ។ ខ្ញុំបានរត់ចុះជណ្តើរទៅមើល គឺមិនឃើញអ្វីទាំងអស់។
រឿងអបីយជំនឿនៅមិនទាន់មានអ្នកណាម្នាក់ អះអាងស្រាយបញ្ជាក់ឲ្យបានច្បាស់លាស់នៅឡើយទេ ជាពិសេសនៅក្នុងប្រទេសកម្ពុជាយើង រឿងព្រលឹងខ្មោច ព្រាយបិសាចនៅតែបន្តមានការនិយាយរហូតមកដល់ពេលបច្ចុប្បន្ន។ ដូច្នេះជឿ រឺមិនជឿគឺអាស្រ័យលើការយល់ឃើញរបស់មនុស្សយើងម្នាក់ៗ៕
ដោយ៖ សិលាប្រភព៖ k14