ភ្នំពេញ៖ ពិធីការិនីសម្បូរ វោហារស័ព្ទ ពេជ្រ សិរីរ័ត្ន ចូលមកដល់ ឆ្នាំនេះ ហាក់បាក់ស្រុត ផ្នែករូបសម្រស់បនិ្តច មិនសូវជាស្រស់ស្អាត ដូចកាល នៅទ្រនំចាស់នោះទេ។ តែអាចចាត់ទុកថា ជាស្រីស្អាតដដែល គ្រាន់ធ្លាក់ពិន្ទុបន្តិច នាងក៏ត្រូវចោមរោមឡោមព័ទ្ធ ទៅដោយរឿងអាស្រូវស្នេហ៍ មិនធម្មតាដែរ ។ នាងត្រូវបានវាយប្រហារ យ៉ាងគគ្រឹកគគ្រេង ដូចគេហែកឋិន ពិសេសនាងត្រូវបានគេ ហែកហួររឿងអាស្រូវស្អុយរហ៊ុម ដូចជារឿងមានកូនមិនទាន់រៀបការ ម្ដាយក្មេកជំទាស់ ចំណងស្នេហ៍នាង និងត្រូវដួលរលំមុខរបរ ជាដើម ហើយប្រៀបដូចជា មានបុគ្គលណាម្នាក់ ចំាព្យាបាទនាង ធ្វើឲ្យនាងអាម៉ាស់ ងើបមុខមិនរួច ។
ពិធីការិនី និងអតីតអ្នកចម្រៀង ពេជ្រ សិរីរ័ត្ន បានក្លាយជាពិធីការិនី បណ្ដោះអាសន្ន របស់ទូរទស្សន៍ ហង្សមាស ក្នុងការប្រគំតន្ត្រីតាមខេត្តនានា តែក្នុងរយៈពេលមួយខ្លីប៉ុណ្ណោះ ក្រោយមកគេមិនទាន់ឃើញនាង មានវត្តមានក្នុងស្ថានីយ ទូរទស្សន៍ផ្សេងទេ ធ្វើឲ្យទស្សនិកជនមួយចំនួន រង់ចាំមើលវត្តមាន ពិធីការិនីវោហារស័ព្ទ មិនចេះរីងស្ងួតរូបនេះ ក្រែងលោបង្ហាញខ្លួន ក្នុងស្ថានីយទូរទស្សន៍ដ៏ទៃ ។
ទស្សនិកជនជាច្រើន បាននិយាយដូចៗគ្នាថា ជារឿងមួយធម្មតា ទៅហើយ សម្រាប់សង្គមសិល្បៈ តែងតែជួបប្រទះបញ្ហា បែកបាក់ស្នេហា តែមិនគួរបោះបង់ចោល ការងារ ដោយសារតែស្នេហាទេ ។ ជារឿគួរឲ្យសោកស្ដាយ បើសិនបាត់ពិធីការិនី ដែលនិយាយស្ដី មានក្រមសីលធម៌ល្អម្នាក់ ព្រោះអ្នកជំនាញ និយាយស្ដី នៅកម្ពុជាមានមិនច្រើនឡើយ ។ ឧទាហរណ៍ចំៗថា មើលកញ្ញា តេង លក្ខិណា និងជីជី ធ្វើពិធីការិនីច្រើនឆ្នាំមកហើយ តែអ្នកទាំងពីរ និយាយនៅមិនទាន់បានល្អនៅឡើយ នៅតែរដិបរដុប។
ជំនួបក្នុងកម្មវិធីមួយ Looking TODAY បានសួរនាងថា តើនាងនឹងបង្ហាញវត្តមាន នៅលើស្ថានីយទូរទស្សន៍ដទៃ ឬយ៉ាងណា ? នាងពេជ្រ សិរីរ័ត្ន បានឆ្លើយតបយ៉ាង សុភាពរាបសារ នឹងញញឹមញញែមពព្រាយ ថា សុំទោសណាអូន..! កុំសួររឿងការងារ បងសុំមិននិយាយទេ..! បើអូនឃើញបងនៅទីណា បងធ្វើការនៅទីនោះ.. បងមិនចង់និយាយអីច្រើនទេអូន..! តែអរគុណច្រើនសម្រាប់សំណួរនេះ..! ។
ជាការពិតណាស់ ការមិនឆ្លើយតប នៅសំណួរបស់នាង អាចជាបច្ច័យដ៏ មួយល្អសម្រាប់នាង ព្រោះកន្លងមកមាន ពិធីការិនីជាច្រើន ដែលនិយាយថា នឹងចូលប៉ុស្ដិ៍នេះ ចូលប៉ុស្ដិ៍នោះ បែរជាមិនបានចូល នាំឲ្យមានសេចក្ដីអាម៉ាស់ នៅពេលក្រោយ ព្រោះបានតែអួតតែធ្វើមិនបាន៕





ផ្តល់សិទ្ធិដោយ៖ ដើមអំពិល