ស្ទើរតែមិនគួរអោយជឿ ៖ ទីភ្នាក់ងារសារព័ត៌មានប្លែកបរទេស huffingtonpost ចេញអត្ថបទផ្សាយអោយដឹងថា អាជ្ញាធរក្នុងស្រុក អះអាងថា ជាលទ្ធផល បុរសដែលជាពលរដ្ឋរស់នៅក្នុងរដ្ឋ Nebraska សហរដ្ឋអាមេរិក ទទួលបានម៉ូតូរបស់ខ្លួនវិញហើយ ពោលគឺ មានរយៈពេល ៤៦ ឆ្នាំក្រោយ បន្ទាប់ពីវាបានបាត់ពីសួនច្បារក្រោយផ្ទះរបស់លោក ។

នាយកដ្ឋានគយអាមេរិក ក៏ដូចជា ការពារព្រំប្រទល់ដែន បាននិយាយកាលពីថ្ងៃច័ន្ទកន្លងទៅនេះអោយដឹងថា ម៉ូតូ Triumph Tiger 100 ឆ្នាំ ១៩៥៣ មួយគ្រឿង ត្រូវបានអាជ្ញាធររកឃើញ កាលពីសប្តាហ៍កន្លងទៅ នៅឯកំពង់ផែ រដ្ឋ Los Angeles ស្របពេលដែលមានការបម្រុងនឹងដឹកចេញទៅប្រទេសជប៉ុន ជាមួយនឹងការលក់ចេញក្នុងតម្លៃជាង ៩ ពាន់ដុល្លារ។
ម៉ូតូមួយគ្រឿង ត្រូវបានគេរាយការណ៍ថាបានបាត់កាលពីឆ្នាំ ១៩៦៧ ពោលគឺនៅក្នុងខែកុម្ភៈ ស្របពេលដែលឆ្នាំនោះ វាមានតម្លៃត្រឹមតែ ៣០០ ដុល្លារតែប៉ុណ្ណោះ ។ អាជ្ញាធរយាមល្បាតផ្លូវហាយវេ រដ្ឋ California នឹងបញ្ចូនម៉ូតូមួយគ្រឿងនេះ ទៅម្ចាស់ដើមវាវិញដែលត្រូវបានគេជឿថា គាត់នៅមានជីវិតរស់នៅ នៅឡើយ នៅក្នុងរដ្ឋ Omaha ស្របពេលដែលមកទល់នឹងបច្ចុប្បន្ននេះ គាត់មានជន្មាយុ ៧០ ឆ្នាំហើយ ដោយឡែក ឈ្មោះរបស់គាត់ពុំទាន់ត្រូវបានគេបញ្ជាក់អោយដឹងនៅឡើយនោះទេ៕
* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាន នៅខាងក្រោម ៖
- សោកនាដកម្មដ៏រន្ធត់ និងតក់ស្លុត ឆ្កែចិញ្ចឹមវាយប្រហារ ក្មេងស្រីតូច ស្លាប់នៅនឹងកន្លែង- វីដេអូ ចោរចេញធ្វើសកម្មភាពប្លន់ ហាងគ្រឿងអលង្ការ ដ៏សាហាវ ល្បីគ្រាន់បើ- ព្រឺព្រួចហួស ៖ ទៅមើលវីដេអូ ទំនាក់ទំនង ដ៏គួរអោយខ្លាច រវាងតោ និងមនុស្ស- ចម្លែកហួស ៖ រស់នៅឯឈាបនដ្ឋាន ដល់ទៅ ១៣ ឆ្នាំ ជាមួយគ្រោងឆ្អឹងខ្មោច- បះសក់ រកឃើញក្រពើ ក្រោមជណ្តើរយន្ត ផ្អើលពេញមួយ អាកាសយានដ្ឋានអន្តរជាតិ
ប្រែសម្រួល ៖ កុសលប្រភព ៖ huffingtonpost