គេហទំព័រមួយដែលមានឈ្មោះថា​ GirlfriendHire.com គឺជាគេហទំព័រថ្មីមួយដែលអនុញ្ញាតអោយលោកអ្នកអាចជួលមិត្តស្រីក្លែងក្លាយ ឬជាបណ្តោះអាសន្នសិនបាន  ដោយចំណាយត្រឹមតែ ៥ ដុល្លារតែប៉ុណ្ណោះ។

បើនិយាយពីសេវាកម្មនារីៗទាំងនោះផ្តល់អោយមិនអាចឈានទៅដល់ការរួមភេទនោះទេ ពួកគេគ្រាន់តែផ្តល់សេវាកម្មជូនលោកអ្នករូមមានដូចជា ៖ ធ្វើមិត្តស្រីជាបណ្នោះអាសន្ន  ធ្វើមិត្តស្រីក្លែងក្លាយ    ធ្វើកិច្ចការសាលាអោយលោកអ្នក   និង អាចធ្វើអោយមិត្តភក្តិរបស់អ្នកមានការច្រណែនកាលដែលលោកអ្នកកំពុងមានមិត្តស្រីជាដើម។

width=494

បើយោងតាមគេហទំព័រមួយនេះ    ក៏បានអោយដឹងថា  វាគឺជាទីកន្លែងតែមួយគត់  ដែលអនុញ្ញាតអោយលោកអ្នក ធ្វើការជួលនារីៗយកទៅធ្វើជាមិត្តស្រីក្លែងក្លាយជាមិត្តស្រីបណ្តោះអាសន្នហើយក៏អាចជាមធ្យោបាយមួយ  ដើម្បីយកមិត្តស្រីក្លែងក្លាយនោះ    មកធ្វើលំហាត់កិច្ចការផ្ទះអោយអ្នកជាដើម។

ទន្ទឹមនិងពេលនេះដែរ  បានតាមប្រភពពត៌មានបានអោយដឹងថា    អ្នកដែលបានបង្កើតគេហទំព័រនេះឡើង មានឈ្មោះថាលោក Cody Krecicki មានវ័យ ២២ ឆ្នាំគឺជាសិស្សមកពីរដ្ឋ  Florida  សហរដ្ឋអាមេរិក ។ គាត់បាននិយាយបញ្ជាក់ថា ៖  គោលបំណងដែលគាត់បានបង្កើតគេហទំព័រមួយនេះឡើង   គឺ ចង់អោយនារីៗមានប្រាក់ចំណូលផ្ទាល់ខ្លួននិងក្លាយជាថៅកែដោយខ្លួនឯង  ស្របពេលដែលគេត្រូវបានបុរសៗជួលយកទៅធ្វើមិត្តស្រីក្លែងក្លាយ។

/

គាត់បាននិយាយបញ្ជាក់បន្ថែមថា    ៖   ខ្ញុំសង្ឃឹម   គេហទំព័រមួយនេះនិងមិនបំរើការជូននូវសេវាកម្មដល់បុរសៗរូបណាដែលគិតវែងឆ្ងាយនោះទេ ដោយសេវាកម្មរបស់ពួកគេមានគឺសាមញ្ញៗតែប៉ុណ្ណោះ ក្នុងគោលបំណងផ្តល់នូវភាពរីករាយ និងសុវត្ថិភាព៕

ដោយ ៖ រិទ្ធីប្រភព ៖ odditycentral