ស្ទើរតែមិនគួរអោយជឿ & ប្លែក ៖ គួរបញ្ជាក់ថា ក្មេងប្រុសជនជាតិ ឥណ្ឌា  អាយុ ១៣ ឆ្នាំម្នាក់ ឈ្មោះ Arshid Ali Khan រស់នៅក្នុងរដ្ឋ Punjab ត្រូវបានអ្នកភូមិចាត់ទុកគេ ដូចជាអាទិទេពដោយសារតែគេ មានដុះកន្ទុយនៅលើខ្នង ផ្នែកខាងក្រោម ប្រៀបបីដូចជា    ហនុមាន ហើយមនុស្សជាច្រើន នៅក្នុង តំបន់ ដែល គេ រស់ នៅនាំគ្នា គោរពបូជាគេទុកដូចជាព្រះ។

/

សេចក្តីរាយការណ៍ បន្តអោយដឹងថា ពេលខ្លះយើងឃើញថា     នៅពេលដែល មនុស្សម្នាក់កើតមក មាន ដុះកន្ទុយនៅពីក្រោយខ្នង ដូចជា ពិបាក ណាស់ក្នុងការរស់នៅ ប៉ុន្តែក្មេងប្រុសម្នាក់នេះ បែរជា ប្លែក ខុសគេ ដោយគេពេញចិត្តនូវរូបរាងរបស់ខ្លួនព្រោះគេគិតថាព្រះប្រទានកន្ទុយឲ្យមកខ្លួន។

/

គួររំឭកថា ឪពុកម្តាយ Khan និយាយថា ប្រសិនបើកូនប្រុសពួកគេមានសុខភាព  មិនល្អនោះគេនឹង នាំយក Khan ទៅវះកាត់កន្ទុយចេញ ប៉ុន្តែសុខភាព របស់ Khan មិនមានអ្វី ជាផលប៉ះពាល់ នោះទេ ហើយមនុស្សម្នាជាច្រើន   នាំគ្នាមកផ្ទះរបស់ក្មេងប្រុសម្នាក់នេះដើម្បីសុំសេចក្តីសុខពីគេដោយ សារ តែ ពួកគេគិតថា Khan  កើតមកពីព្រះអាទិទេព    ហើយអ្នកដែលមក រកគេគឺតែងតែសម្រេច ដូចក្តី បំណង។ Khan ក៏ដូចជាក្មេងទូទៅម្នាក់ដែរ ព្រោះគេបានចូលរៀន និងលេងនៅឯសាលាជាមួយមិត្ត ភក្តិ ជាច្រើន៕

/

/

ប្រែសម្រួល ៖ កុសលប្រភព ៖ ដេលីម៉ែល & ម៉េត្រូ & ដើមអម្ពិល