យោងតាមការឧទ្ទេសនាមរបស់គេហទំព័រក្លែងក្លាយមួយ បានឱ្យដឹងថា Apple Wave គឺជាមុខងារពិសេសថ្មី ជួយបង្កើនសមត្ថភាពនៃការបញ្ចូលថាមពលថ្ម ដល់ iPhone 6 តាមរយៈកំដៅពីចង្ក្រាន ម៉ៃក្រូវេវ។

/

បញ្ចូលថាមពលថ្ម iPhone ឆាប់ពេញ ដោយចង្ក្រាន ម៉ៃក្រូវេវ ? សូម​កុំ​សាក​ល្បងអី វាគ្រោះ​ថ្នាក់​ណាស់!

ថ្មីៗនេះ មានមនុស្សខិលខូចមួយក្រុម បានបង្កើតគេហទំព័រមួយ ដែលមានអ៊ីនធឺរហ្វេស ដូចទៅនឹងគេហទំព័ររបស់ Apple ហើយចំនុចពិសេសរបស់វា គឺការឧទ្ទេសនាមអំពីមុខងារមួយ ដែលមានឈ្មោះថា Apple Wave ។ ក្រុមខាងលើ ឱ្យដឹងថា នេះគឺជាបច្ចេកវិទ្យាថ្មី និងមានតែនៅលើប្រព័ន្ធប្រតិបត្តិ iOS 8 របស់ Apple ប៉ុណ្ណោះ។ Apple Wave ក៏ត្រូវបានក្រុមនេះ អះអាងថា ជាមុខងារដ៏អស្ចារ្យមួយ ជួយឱ្យ iPhone 6 បញ្ចូលថាមពលថ្ម បានពេញ ដោយប្រើពេលត្រឹមតែ ១,៥នាទី។

លក្ខខណ្ឌតែមួយគត់ នៃការប្រើប្រាស់មុខងារនេះ គឺថា អ្នកត្រូវតែយក iPhone 6 ដាក់ចូលក្នុងចង្ក្រានម៉ៃក្រូវេវ ដែលកំពុងបញ្ចេញកំដៅ និងបង្វិលស្មាតហ្វូននេះ ពេលនោះ មុខងារនៅលើ iOS 8 នឹងដំណើរការ ហើយស្រូបយកកំដៅពីចង្ក្រាន មកធ្វើជាថាមពល។

/

ការ​ឧទ្ទេស​នាម​របស់​​គេហ​ទំព័រ​បោក​ប្រាស់

ជាការពិត មុខងារនេះ គឺមិនមាននៅលើស្មាតហ្វូនថ្មី របស់  Apple នោះឡើយ។  នេះគឺគ្រាន់តែជាការលេងសើចរបស់ក្រុមមនុស្ស ដែលចូលចិត្តតាមដានផលិតផលរបស់ Apple តែប៉ុណ្ណោះ។ ប៉ុន្ដែ នៅពេលព័ត៌មានខាងលើនេះ បានលេចឡើង វាក៏ជួយបង្កើនភាពសប្បាយរីករាយ និងការ ចាប់អារម្មណ៍ពីសំណាក់អ្នកនិយមប្រើស្មាតហ្វូនរបស់ Apple  នៅលើបណ្ដាញសង្គម។ យ៉ាងនេះក្ដី  មកដល់ពេលនេះ  គេមិនទាន់ដឹងថា  មានករណីសាកល្បង ឬគ្រោះថ្នាក់  ដោយសារបញ្ចូលថាមពលថ្ម របស់ iPhone 6 តាមរយៈការប្រើវិធីខាងលើនេះនៅឡើយ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ geek