យើងអាចចាត់ផលិតផលថ្មីរបស់ Google ជាពីរផ្នែកផ្សេងដាច់ដោយឡែកពីគ្នា នោះគឺមានប្រយោជន៍អស្ចារ្យ និង ធម្មតាអស្ចារ្យ ប៉ុន្ដែអ្នកអាចប្រើប្រាស់ផលិតផលទាំងនេះដោយឥតគិតថ្លៃ។

/

ទោះជាយ៉ាងណាក៏ដោយ ក្នុងចំណោមផលិតផលទាំងនោះ អ្នកប្រាកដជាស្គាល់មិនទាន់អស់នោះទេ។ សូមស្វែងយល់ដូចខាងក្រោម ៖

១/ Google Takeout ៖ គឺជាឧបករណ៍​មួយដែលអនុញ្ញាតអោយអ្នកអាចទាញយកបាននូវទិន្និន័យ ដូចជា +1, Google+ ,Circles, Contacts (តារាងទំនាក់ទំនង) និង album នៅលើ Picasa ។

២/ Google Mars ៖ បើទោះជាមិនដូច Google Earth ប៉ុន្ដែ Google Mars នាំមកនូវប្រការគួរអោយចាប់អារម្មណ៍ច្រើន ដូជាសមត្ថភាពក្នុងការពិនិត្យទីតាំងចុះចតរបស់យានអាវកាស កម្រិតជ្រៅរបស់ភ្នំមាត់ភ្លើងជាដើមនៅលើភពព្រះអង្គារ។

៣/ Google Correlate ៖ នេះគឺជាកម្មវិធីស្ទាបស្ទង់ការនិយមស្វែងរកទិន្នន័យសម្រាប់អ្នកស្រាវជ្រាវ។ Google Correlate អនុញ្ញាតអោយអ្នក upload ទិន្នន័យ រួចស្វែងយល់ពីការនិយមស្វែងរករបស់អ្នកដទៃ ថាតើវាសមស្របជាមួយនឹងទិន្នន័យនោះដែរ ឬទេ ប្រការនេះជួយអោយអ្នកអាចកំណត់បាននូវការនិយមប្រើពាក្យគន្លឹះរបស់អ្នកប្រើប្រាស់សម្រាប់ការស្វែងរក។

៤/ Google Sites ៖ ប្រសិនអ្នកចង់បាន និងត្រូវការកន្លែងមួយក្នុងពិភពអ៊ីនធើរណែតដើម្បីចែករំលែកទិន្នន័យជាមួយក្រុមពិសេស នោះ Google Sites គឺជាជម្រើសរបស់អ្នក។

៥/ What Do You Love ៖ សេវាកម្មប្រមូលព័ត៌មានដែលទាក់ទឹននឹងប្រធានបទពិសេសពីប្រព័ន្ធផលិតផលរបស់ Google។

៦/ Google SketchUp ៖ ឧបករណ៍នេះអនុញ្ញាតអោយអ្នកបង្កើតអ្វីៗទាំងអស់តាមបែប3D ។

/

៧/ YouTube Feather ៖ គឺជាកំណែ ស្រាល របស់ YouTube ក្នុងបំណងដើម្បីកាត់បន្ថយទម្ងន់សម្រាប់ browser និងការតភ្ជាប់អ៊ីនធើរណែតរបស់អ្នក។ តាមរយៈនេះអ្នកអាចមើលវេដីអូរបស់ YouTube ដោយប្រើប្រាស់ពេលវេលារង់ចាំខ្លីជាងមុន។

៨/ Panoramio ៖ អ្នកអាចចែករំលែករូបភាព អាចអញ្ជើញអ្នករាល់គ្នាអោយចែករំលែករូបភាពនៅទូទាំងពិភពលោក ហើយវានឹងបង្ហាញខ្លួននៅលើឧបករណ៍ផែនទី Google Maps ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ ICT