កាលពីថ្ងៃទី ១២ ខែសីហា កន្លងទៅថ្មីៗនេះ អ្នកលេងអ៊ីនធឺណេតម្នាក់បានចែករំលែក នូវរូបភាព២ សន្លឹក ដែលបានថតនៅតំបន់ទីប្រជុំជនមួយ ឯប្រទេសចិន។ តួឯកសំខាន់នៅក្នុងរូបភាពនេះគឺជាស្រ្តីម្នាក់ ដែលកំពុងដោះសម្លៀកបំពាក់ ឈរមុជទឹក នៅកណ្តាលផ្លូវ ចំពោះមុខមនុស្សម្នាជាច្រើននាក់។
ពេលកន្លងទៅនេះ នៅប្រទេសចិន មានតំបន់ជាច្រើនមានអាកាសធាតុក្តៅខ្លាំង ឡើងដល់ ៤០អង្សារសេ។ ប្រជាពលរដ្ឋ បានរិះរកគ្រប់វិធី ដើម្បីគេចផុតពីភាពក្តៅ និងធ្វើឲ្យខ្លួនប្រាណត្រជាក់។ ប៉ុន្តែ មិនមែនអ្នកណាៗ ក៏នឹកឃើញដល់ការមុជទឹក កណ្តាលផ្លូវ ដូចស្រ្តីម្នាក់នេះ ដែរ។
/
តាមរយះរូបភាពនេះ បានឲ្យឃើញថា ស្រ្តីម្នាក់នេះ ស្លៀកសំពត់ផ្កាស្តើង ដែលអាចមើលឃើញធ្លុះដល់ខោក្នុងពណ៌ខ្មៅ។ ដើម្បីងាយស្រួលក្នុងការមុជទឹក ស្រ្តីម្នាក់នោះបានយកទៅជាមួយ នូវកូនកន្សែងមួយទៀតផង។ 
/
បន្ទាប់ពីរូបភាពទាំងពីរសន្លឹកខាងលើ បានបង្ហោះនៅលើអ៊ីនធឺណេត រួចមក អ្នកនិយមលេងអ៊ីនធឺណេត បានបញ្ចេញនូវមតិយោបល់ជាច្រើន ក្នុងនោះមានមនុស្សម្នាក់ បញ្ចេញមតិបែបកំប្លែងថា“មុជទឹកនៅកន្លែងសាធារណៈដូច្នេះ អាចសន្សំសំចៃបានទាំងទឹក និងបានទាំងលុយ។ នេះអាចចាត់ទុកថា ជាការរស់នៅមួយ ដែលមិនមែនអ្នកណាៗ ក៏អាចធ្វើបានដែរនោះទេ”៕
ដោយ៖ សិលាប្រភព៖ afamily