គុយបា៖ ភ្ងៀវទេសចរណ៍ជាច្រើននាក់ ពេលត្រលប់មកពីប្រទេស Cuba វិញតែងតែសរសើរមិនដាច់ពីមាត់ ពីភាពប៉ិនប្រសព្វរបស់ត្រីផ្សោត (Dolphin) ដែលអាចលេងបាល់បោះបានយ៉ាងស្ទាត់ជំនាញ។width=455

លោក Condel Pulten អ្នកបង្វឹកត្រី Dolphin បាននិយាយថា Sergio Longhi គឺជាត្រីដែលមានអកប្បកិរិយាស្លូត និងមានភ្ងៀវទេសចរណ៍ជាច្រើនចូលចិត្ដគេ។ Longhi អាចសម្ដែងការលេងបាល់ជាមួយច្រមុះរបស់គេ បានយ៉ាងល្អ និងស្ទាត់ជំនាញបំផុត។ លោកបានបន្ដថា Dilhin Longhi  អាចរកលុយបានយ៉ាច្រើន តាមរយៈភ្ងៀវជាតិ​ និងអន្ដរជាតិចូលមើល ការសម្ដែងរបស់គេ។width=454

width=455

លោក Pulten បានបន្ដថា Dolphin Longhi ពិតជាត្រីដែលមានសារៈសំខាន់ណាស់ ក្នុងប្រទេស​គុយបា ដូច្នេះលោកនឹងប្រឹងប្រែងមើលថែទាំសត្វត្រីនេះ អោយបានល្អ។ លោកបានបានបន្ដថា ពេលខ្លះ Dolphin  គឹមានភាពស្ងាត់ស្ងៀម​ ទន់ភ្លន់ដូចមនុស្សអញ្ចឹង។ ចងចំា៖ រក្សាធនធានធម្មជាតិ គឺរក្សាជីវិតខ្លួនឯង៕

ដោយ៖ រក្សាប្រភព៖ Dailymail