អាមេរិក៖ វាជារឿងមួយដែលហួសចិត្ដបំផុត ខណៈកីឡារការនីតេនីស នាង Lauren Davis មានវ័យ ១៩ឆ្នាំ ត្រូវបានចាញ់គូរប្រកួត ក្នុងការប្រកួតតេនីស ក្នុងវគ្គជំរុះជុំទីបី ក្នុងកម្មវិធី Sony OPen ដោយសារតែមានសត្វល្អិតទិចកំប៉េះគូថរបស់នាង។


នាង Lauren ដែលមានស្រុកកំណើតនៅរដ្ឋ Ohio បាននិយាយថា នាងបានចាញ់ដៃគួរប្រកួតរបស់នាង គឺ Alize Cornek ដោយមិនអស់ចិត្ដសោះ។ នាងបានិយាយថា ខណៈដែលកំពុងធ្វើការប្រកួត ស្រាប់តែគូថរបស់នាង ប្រែក្លាយទៅជាមានសភាពរមាស់ ដែលមិនអាចទ្រាំបានពោលគឺដូចសត្វល្អិតទិចអញ្ចឹង។ ដោយសារតែមិនអាចគ្រប់គ្រងអារម្មណ៍បាន Lauren ត្រូវចាញ់ការប្រកួតដោយទទួលបានពិន្ទុ 2-6, 6-3 និង 6-2 ។

ទោះបីជាយ៉ាងណាក៏ដោយ នាងនឹងប្ដេជ្ងាចិត្ដយកឈ្នះ លើគូរប្រកួតលើកក្រោយអោយទាល់តែបាន និងមិនអោយមានភាពធ្វេសប្រហែលបែបនេះទៀតទេ។
ដោយ៖ នារីប្រភព៖ newsday