Amazon, Baidu ឬ Yahoo ជប៉ុន នៅឈរលើចំណាត់ថ្នាក់ល្អជាង Apple នៅក្នុងតារាងរៀបចំណាត់ថ្នាក់ បណ្តាក្រុមហ៊ុនដែលមានការច្នៃប្រឌិតជាងគេ លើពិភពលោក ឆ្នាំ ២០១៣ របស់ទស្សនាវដ្តី Forbes (អាមេរិច)។

Apple នៅតែមានការរកស៊ីល្អដដែល ជាមួយនឹងប្រាក់ចំណេញបានយ៉ាងច្រើន។ ប៉ុន្តែ ក្រុមអ្នកវិភាគបានឲ្យដឹងថា ពួកគេនៅបន្តរកប្រាក់ចំណេញបាន ដោយសារតែបណ្តាផលិតផល ដែលមានស្រាប់តាំងពី សម័យលោក Steve Jobs។ ចាប់តាំងពីលោក Jobs មរណកាលទៅ ក្រុមហ៊ុនApple នៅមិនទាន់បានបង្ហាញឧបករណ៍ណាមួយ ដែលមានភាពលេចធ្លោនោះទេ។ សូម្បីតែបទបង្ហាញណែនាំ ផលិតផលថ្មី ក៏មានភាពធុញទ្រាន់ជាងសម័យកាលលោក Jobs ដែរ ដោយសារតែមានព័ត៌មានចចាមអារាម លេចឮមកជាច្រើន ដែលធ្វើឲ្យអ្នកទស្សនា មានអារម្មណ៍ថា អ្វីៗហាក់ដូចជា លែងមានអាថ៌កំបាំង ដូចមុនហើយ។

ដោយសារតែដូច្នេះហើយ ទើបឥឡូវ Apple បានធ្លាក់ជាក្រុមហ៊ុនដែលមានការច្នៃប្រឌិត ចំណាត់ថ្នាក់ទី ៧៩, នេះបើតាមប្រភពពី Forbes។ ចំណាត់ថ្នាក់នេះ បើសិនស្តាប់មើលទៅដូចជាមិនសូវជាអាក្រក់ប៉ុន្មានទេ ប៉ុន្តែនៅឆ្នាំ ២០១១ Apple ទទួលបានចំណាត់ថ្នាក់ទី ៥ ហើយឆ្នាំ ២០១២ ស្ថិតក្នុងចំណាត់ថ្នាក់ទី ២៦ គឺល្អជាងលេខ ៧៩ ឆ្ងាយ។

/

នៅក្នុងចំណាត់ថ្នាក់ Top 10 នៅឆ្នាំនេះ សំរាប់ Brand ល្បីៗដែលយើងធ្លាប់តែបានឮដដែល ក្នុងពិភពបច្ចេកវិទ្យា រួមមាន Salesforce.com (លេខ ១), VMware (លេខ​៣), ARM Holdings (លេខ ៥), Baidu (លេខ​ ៦), Amazon.com (លេខ ៧)។ សំរាប់ Google បង្ហាញមុខនៅក្នុងចំណាត់ថ្នាក់លេខ៤៧ ៕

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលាប្រភព៖ VE