លោកអ្នកប្រហែលជានៅចាំកាលពីចុងឆ្នាំមុនដែលមានបញ្ហាលេចឮពេញពិភពលោកដែលថាJustin Bieber បានធ្វើអោយនារីម្នាក់មានផ្ទៃពោះ។
Mariah Yeate អាយុ ២០ ឆ្នាំដែលបានបីកូនប្រុសអាយុ ៣ ខែរបស់នាងមកបង្ហាញមុខថាជាកូនរបស់ Justin Bieber កាលពីចុងឆ្នាំទៅមិញត្រូវបានបកអាក្រាតដោយអ្វីដែលនាងនិយាយគឺមិនមែនជាការពិតក្រោយការពិតទាំងអស់ត្រូវបានលេចចេញតាមរយៈការធ្វើតែស្ត DNA។ហើយកាលពីពេលថ្មីៗនេះ Justin Bieber បានចេញនូវបទចម្រៀងថ្មីដែលមានចំណងជើងថាMariah ដែលបទចម្រៀងនេះគឺសំដៅទៅលើ Mariah Yeate ដោយចំៗតែម្ដងឥតមានលំអៀងនោះទេគឺបទចម្រៀងនេះច្រៀងសំដៅទៅលើគំរោងកុហក់របស់ Mariah Yeate មកលើខ្លួនថាជា ឪពុករបស់ក្មេងអាយុ ៣ ខែ។ បើយើងមើលទៅបទចម្រៀងនេះគឺយកចង្វាក់ទំនុកច្រៀងតាមបទ Billie Jean របស់ស្ដេចតារាចម្រៀង Pop Michael Jackson។ ខាងក្រោមនេះគឺមានវីដេអូទាំង ៣ ភាគរបស់កម្មវិធី The Insider ដែលជាបទសម្ភាសន៍ Mariah Yeate កាលពីចុងឆ្នាំ និងបទចម្រៀង Mariah របស់ Justin Bieber ដែលទើបនឹងចេញផ្សាយនាពេលថ្មីៗនេះ។
ដោយ៖ នីតាប្រភពពី៖ starpule