សូមតាមដាន និងស្វែងយល់អំពីស្ទីលផាត់មុខមាត់បែបថ្មីបំផុតរបស់បណ្ដាកំពូលតារាម៉ូដែលដ៏ស្រស់ស្អាត នៅ New York Fashion Week ឆ្នាំ ២០១៣ ។បង្ហាញខ្លួនជាមួយសម្រស់ទាក់ទាញ រួមនឹងស្ទីលផាត់មុខជំនាន់ថ្មីបំផុត បណ្ដាតារាបង្ហាញម៉ូដ នៅឯ New York, Milan ឬ New York Fashion Week បានបង្កើតនូវនិន្នាការនៃការ make-up ប្លែកភ្នែក និងទាក់ទាញ សម្រាប់រដូវរំហើយឆ្នាំនេះ។ ខុសពីពណ៌ឆើតឆាយរបស់រដូវក្ដៅ ដែលយើងមើលឃើញច្បាស់ បណ្ដាពណ៌ដែលបង្ហាញភាពជានារីបុរាណ បែរជាត្រូវបានប្រើប្រាស់ច្រើន សម្រាប់រដូវរំហើយ ជួយឱ្យស្រីស្អាតទាំងឡាយ ក្លាយជាព្រះនាងប្រកបដោយភាពថ្លៃថ្នូរ និងពេញដោយមន្ដស្នេហ៍។ខាងក្រោមនេះគឺជាបណ្ដាជម្រើសដ៏អស្ចារ្យ និងប្លែកភ្នែកសម្រាប់អ្នក ក្នុងពេលអាកាសធាតុកំពុងផ្លាស់ប្ដូរពីក្ដៅ ទៅជាត្រជាក់រហើយកាយា។បបូរមាត់ nude និមិត្តរូបនៃភាពទាក់ទាញ

នៅខាងក្រោយឆាក Donna Karan ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍ MAC AW 2013 New York Fashion Week តារាម៉ូដែលជាច្រើនបានជ្រើសរើសពណ៌ផ្សែងខ្មៅបុរាណសម្រាប់ភ្នែក ដើម្បីធ្វើឱ្យវាមានលក្ខណៈជ្រៅ និងមានភាពទាក់ទាញ។

/ពណ៌លឿងលោហធាតុ រួម​និងខ្មៅ គឺជាស្ទីលផាត់មុខថ្មីបន្ទាប់ដែល Francesco Scognamiglioយក​មក​ប្រើប្រាស់ក្នុងការបង្ហាញម៉ូដនៅ MAC AW 2013 New York Fashion Week ។ ពណ៌ខាងលើនេះត្រូវបានគេរួមផ្សំយ៉ាងត្រឹមត្រូវ ធ្វើឱ្យផ្ទៃមុខអាចរក្សាបាននូវភាពជាធម្មជាតិ ប៉ុន្ដែក៏លេចធ្លោខ្លាំងផងដែរ។Cat eyes -  លេចធ្លោ និងប្លែកភ្នែក

/

ប្រសិនអ្នកជានារីដែលចូលចិត្តស្ទីលប្លែកៗ ហេតុអ្វីក៏មិនសាកល្បងការ make up បែបនេះ? នៅតែជាស្ទីល cat-eyes ប៉ុន្ដែពណ៌ក្រហមត្រូវបានប្រើប្រាស់ជំនួសវិញ។

/

ពណ៌ភ្នែកបែប cat-eyes ក្រហម បូករួមនឹងបបូរមាត់ពណ៌ផ្កាឈូក nude ធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំងពីមនុស្សនៅជុំវិញ។ នៅពេលអ្នកបានសាកល្បងស្ទីលរបស់ Lady GaGa នេះ អ្នកប្រាកដជា​នឹងទទួលបានការយកចិត្តទុកដាក់មិនខាន។ បបូរមាត់ក្រហមបែបបុរាណ និងថ្លៃថ្នូរ

/

តារាបង្ហាញម៉ូដ Badgley Mischka គួរឱ្យស្រឡាញ់ ដោយភ្នែករបស់នាង ត្រូវបានលាបពណ៌លឿងលោហធាតុ និងបបូរមាត់ក្រហមទុំ ជានិមិត្តរូបរបស់កំពូលតារា Hollywood ។ប្រសិនចូលចិត្តស្ទីលធម្មជាតិ សាមញ្ញ ប៉ុន្ដែនៅតែរក្សាបានភាពថ្លៃថ្នូរ អ្នកអាចជ្រើសរើសស្ទីល make up ដោយប្រើម្សៅស្ដើង និងក្រែមបបូរមាត់ក្រហមស្ដើង ដែលជាសម្រស់មួយផ្នែករបស់នារីអាស៊ីខាងកើត។

/ប៉ុន្ដែកុំភ្លេច លាបពណ៌ neon បន្ដិចពីលើក្រែមដែលបានលាបលើបបូរមាត់ ដើម្បីបង្កើតចំណុចលេចធ្លោនៅលើផ្ទៃមុខ។ ជាមួយនិងការផាត់មុខបែបនេះ អ្នកអាចជ្រើសរើសសម្លៀកបំពាក់តាមចិត្ត ដោយមិនខ្លាច ប្រឆាំង និងស្ទីលផាត់មុខរបស់អ្នក។

ដោយ ៖ តារាប្រភព ៖ chicprofile