ប្លែកៗ ៖​  បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានប្លែកៗបរទេស ដែលទើបតែបានចេញផ្សាយកាលពីថ្ងៃសៅរ៍កន្លងទៅនេះ  បានបញ្ជាក់អោយដឹងថា  មនុស្សយន្ត (Robot) មួយគ្រឿងបានក្លាយជាម្ចាស់ជ័យលាភី  ក្នុងការប្រកួតប្រជែងប្រលងរាំមនុស្សយន្ត  ខណៈពេលដែលបានលើកយកបទ Gangnam Style មកប្រលងរាំលើកនេះ។

width=479

គួរបញ្ជាក់ផងដែរថា  ការប្រកួតប្រជែងក្នុងការប្រលងរាំមនុស្សយន្តមួយនេះ  ត្រូវបានគេប្រារព្ធធ្វើឡើងនៅក្នុងក្រុង  Hangzhou  ខេត្ត Zhejiang ភាគខាងកើតប្រទេសចិន ។ លើសពីនេះទៅទៀតរបាការណ៍ដដែលនេះ   ក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា នៅក្នុងឧកាសនៃកម្មវិធីប្រកួតប្រជែងលើកនេះ  មានបេក្ខភាពដែលជាមនុស្សយន្ត ដល់ទៅ ៣០ មកពី ៦  សកលវិទ្យាល័យ បានមកណាត់ជួបគ្នា ដើម្បីធ្វើការប្រកួតប្រជែង។  ដើម្បីអោយជ្រាបកាន់តែច្បាស់ ថាតើទិដ្ឋភាពរួម ខណៈពេលដែលមនុស្យយន្តមួយគ្រឿងនោះ រាំបទ Gangnam Style បានយ៉ាងណានោះ តាមដានទស្សនានូវវីដេអូឃ្លីបខ្លីខាងក្រោមនេះ បន្តិចទៅ ៖

ដោយ ៖ រិទ្ធីប្រភព ៖ sky