និយាយដល់ស្រីស្អាតដែលធ្លាប់ល្បីឈ្មោះក្នុងខ្សែភាពយន្ដសម្រាប់មនុស្សពេញវ័យ គេក៏ត្រូវរំលឹកដល់តារាសំដែង Pauline Chan។

Pauline Chan កើតនៅថ្ងៃទី ២៣ឧសភា ឆ្នាំ ១៩៧៣ នៅសៀងហៃ។​ ពេលនាងមានអាយុ ៤ឆ្នាំ ពុកម្ដាយរបស់នាងបានបែកបាក់គ្នា។ រហូតដល់អាយុ ១២ឆ្នាំ នាងបានតាមម្ដាយមកកាន់ហុងកុង ក្រោយមកក៏បានចាប់ផ្ដើមធ្វើជាអ្នកបង្ហាញម៉ូដ ក្នុងវ័យ ១៥ឆ្នាំ។

width=446

ឆ្នាំ ១៩៩០ នាងបានចូលរួមប្រកួតបវរកញ្ញអាស៊ី។ បើទោះជាមិនបានជោគជ័យ ប៉ុន្ដែនាងក៏ត្រូវបានម្ចាស់ផលិតកម្មភាពយន្ដសិច ចាប់អារម្មណ៍។ នៅពេលមានអាយុ ១៨ឆ្នាំ Pauline Chan ត្រូវបានអនុញ្ញាតអោយចូលរួមសំដែងក្នុងខ្សែភាពយន្ដកម្រិត ៣ គឺរឿង Behind the Pink Door។

ឆ្នាំ ១៩៩២ នាងបានផ្អាកសំដែងក្នុងរឿងក្ដៅសាច់ និងប្ដូរមកធ្វើជាអ្នកចម្រៀង ប៉ុន្ដែមិនបានជោគជ័យ ក្រោយមកក្នុងឆ្នាំ ១៩៩៣ នាងបានរៀបការជាមួយបុរសម្នាក់។

គិតមកដល់ឆ្នាំ ១៩៩៧ ស្រីស្អាតរូបនេះ Pauline Chan មានវត្តមាននៅក្នុងខ្សែភាពយន្ដក្ដៅសាច់ចំនួន ២៥រឿង ហើយនាងត្រូវបានគេស្គាល់ច្រើន។

width=442

ប៉ុន្ដែ គួរអោយអាណិត កាលពីថ្ងៃទី ៣១ កក្ដដា ឆ្នាំ ២០០២  ដោយសារតែមានបញ្ហាក្នុងគ្រួសារ  បន្ទាប់ពីបានឆ្លងទន្លេប្រហែលមួយខែ Pauline Chan ក៏សម្រេចចិត្ត លោតពីផ្ទះដែលមានកំពស់ ២៤ជាន់ បញ្ចប់ជីវិតរបស់ខ្លួន៕

 

ដោយ ៖ សូរីយ៉ាប្រភព ៖ NS