អគារផ្ទះមួយដែលមានទទឺងប្រវែងតែ 120cm កំពុងតែក្លាយជាបេក្ខភាពបំបែកឯក្តកម្ម ផ្ទះដែលតូចចង្អៀតបំផុតលើពិភពលោកដែលគេបានសាងសង់។ ផ្ទះនេះត្រូវបានសាងសង់ឡើងដោយស្ថាបត្យករជនជាតិប៉ូឡូញម្នាក់គឺលោក Jakub Szczesny, គាត់បាននិយាយថា ផ្ទះរបស់គាត់គឺជាសមិទ្ធិផលបែបសិល្បៈ មួយ។
គាត់បានបន្ថែមឲ្យដឹងថា ដើម្បីរស់បាននៅក្នុងផ្ទះដែលនៅសល់ចន្លោះដ៏តូចចង្អៀតតែ 71 cm នេះ អ្នកដែលរស់នៅត្រូវមាន ចំណង់ចំណូលតាមបែបអវកាស ។ ផ្ទះនេះនឹងដាក់សម្ភោធនៅថ្ងៃទី20/10 ខាងមុខនេះ និងមានមនុស្សបានមកចុះឈ្មោះរស់នៅពេញមួយរដូវរងារ ៕

ដោយ៖ សិលាប្រភព៖ K14