កាលពីពេលថ្មីៗនេះ សហគមអ៊ីនធឺណេត បានមានការភ្ញាក់ផ្អើលយ៉ាងជុំវិញរូបភាព បុរសជប៉ុនម្នាក់ (លាក់ឈ្មោះ) បានធ្វើពិធីរៀបការ ជាមួយកូនក្រមុំតុក្កតាសិច។ មិនត្រឹមតែមានការចាប់អារម្មណ៍ និងប្រើប្រាស់តុក្កតាសិច បុរសម្នាក់នោះ បានធ្វើទង្វើជាមួយតុក្កតាទាំងនោះ ដូចធ្វើជាមួយមនុស្សពិតៗផងដែរ។

កូនក្រមុំជ័រ មានមុខមាត់ស្រស់ស្អាត ត្រូវបានស្លៀកសំលៀកបំពាក់រៀបការយ៉ាងល្អប្រណិត ជាមួយនឹងកាន់ធ្វើសក់បួងឡើងលើ។ នៅលើសក់របស់កូនក្រមុំ  ក៏មានពាក់ម្កុដមួយ ចំណែកក មានពាក់ខ្សែ ក អង្កាំពណ៌ស និងមានកាន់ផ្កាដ៏ស្រស់ស្អាតមួយបាច់ នៅក្នុងដៃផងដែរ។ ដើម្បីអបអរសាទរអាពាហ៏ពិពាហ៏របស់ខ្លួន កូនកំលោះ និងកូនក្រមុំជ័រ បានរួមគ្នាផឹកស្រាមួយកែវ ក្នុងថ្ងៃរៀបការនេះទៀតផង។

/

/

/

មិនត្រឹមតែប៉ណ្ណឹងទេ កូនក្រមុំជ័រទាំងនោះ នៅត្រូវបានកូនកំលោះ ក៏ដូចជាម្ចាស់របស់ខ្លួន ប្រព្រឹត្តិយ៉ាងល្អ ចំពោះខ្លួនផងដែរ។ ជារៀងរាល់ថ្ងៃ ក្រៅពីជួយសំអាតកាយឲ្យកូនក្រមុំជ័រទាំងនោះ បុរសជាប្តីដែលជាមនុស្សពិតៗនេះ នៅជួយពួកគេផ្លាស់ប្តូរខោអាវ និងរៀបចំឥរិយាបថផ្សេងៗឲ្យពួកគេថែមទៀតផង ដូចជា រៀបចំឲ្យអង្គុយមើលទូរទស្សន៍ អង្គុយជជែកលេងជាមួយគ្នា និងរៀបចំចូលដេកជាដើម៕

/

/

ដោយ៖ សិលាប្រភព៖ K14