កាលពីម្សិលមិញ( ៨តុលា)នេះ ប្រទេសថៃបានកើតមានករណីសម្លាប់មនុស្សជាបន្ដបន្ទាប់ បណ្ដាលអោយមនុស្ស១១នាក់ស្លាប់ ក្នុងនោះរួមមាន មន្ដ្រីត្រួតពិនិត្យព្រៃឈើផងដែរ។

ទំព័រ Sunday Times បានអោយដឹងថា មន្ដ្រីការពារព្រៃឈើចំនួន ៣រូប ត្រូវបានសម្លាប់នៅពេលពួកគេកំពុងធ្វើដំណើរតាមរថយន្ដក្នុងខេត្រ Pattani តំបន់ព្រំដែន ជាកន្លែងដែលមានជនជាតិអ៊ីស្លាមរស់នៅច្រើន។

width=413

ខណៈនោះដែរ ក្រុមមន្ដ្រីមូលដ្ឋានបានអោយដឹងថា នៅក្នុងថ្ងៃដដែលនោះ ក៏មានករណីសម្លាប់កម្មករចំការកៅស៊ូចំនួន ៤នាក់ នៅក្នុងខេត្រ Pattani។ ក្រោយមក ជនជាតិអ៊ីស្លាមចំនួន ២នាក់ក៏ត្រូវបានសម្លាប់នៅក្នុងខេត្រ Yala។

មិនត្រឹមតែប៉ុណ្ណោះ អំពើហិង្សាបានសម្លាប់អ្នកលក់បន្លែចំនួន ២នាក់នៅខេត្រ Songkhla ជាតំបន់ដែលត្រូវបានគេយល់ថា មិនទទួលរងផលប៉ះពាល់ដោយអំពើហិង្សា។

គួររំលឹកថា កាលពីខែមេសា មានករណីវាយប្រហារដោយគ្រាប់បែកជាច្រើន បានកើតឡើងនៅប្រទេសថៃ ដែលបណ្ដាលអោយមនុស្សស្លាប់យ៉ាងតិច ១៥នាក់៕

ដោយ ៖ សូរីយ៉ាប្រភព ៖ Sunday Times