/

ក្មេងប្រុសសុំទាន អាយុ៩ឆ្នាំម្នាក់ ឈ្មោះGran Agha បានក្លាយជាអ្នកល្បីឈ្មោះនៅក្នុងស្រុកកំណើតរបស់គាត់ នៅទីក្រុងLashkar Gah ក្នុងប្រទេសអាហ្គានីស្ថាន     បន្ទាប់ពីស្នាមដៅលើស្បែករបស់គាត់ត្រូវបានចេញផ្សាយជាលើកដំបូង​នៅ​ខែមេសា ឆ្នាំ២០១២។ កាលពីប៉ុន្មានឆ្នាំមុន គ្រួសារក្មេងប្រុសGran   គឺមានជីវភាពលំបាកណាស់ និង គ្មានលទិ្ធភាពគ្រប់គ្រាន់បញ្ជូនកូនទៅសាលាទេ។ ក្មេងប្រុសនេះបានដើរសុំទាន  នៅតាមចំឡាន។ ក្រោយមក  បណ្តាញសារពត៌មានក្នុងស្រុកនិយាយថា  អតីតក្មេងប្រុសសុំទានបានអៈអាងថាមុនគេបានរកឃើញស្នាមដៅពីកំណើតរបស់គាត់ ឪពុករបស់គាត់លោកSher Aghaនឹងវាយគាត់ ប្រសិនបើគាត់មិនអាចរកប្រាក់ត្រឡប់មកផ្ទះបាន២,៥០ផោនក្នុងមួយថ្ងៃ។ ទោះជាយ៉ាងនេះក្តី តាំងពីក្មេងប្រុសនេះ     បានរកឃើញស្នាមដៅលើខ្លួនរបស់គេមក  គ្រួសាររបស់គេបានស្រឡាញ់  និង មើលថែរក្សាគេបានយ៉ាងល្អ។  

/

ប្រាក់ដែលបរិច្ចាគឲ្យក្មេងប្រុសនេះ បានដឹកនាំដោយពួកឈ្មួញ និង អ្នកជំនួញជាច្រើន។ក្រុមពាណិជ្ជកម្ម លោកHelmand  បញ្ចាក់ថា   ការឲ្យប្រាក់ចំនួន៩០០ផោន ទៅគ្រួសារGran ដូច្នេះហើយGran   អាចឈប់សុំទានបាន និង ចំណាយទៅលើថ្លែសាលាជារៀងរាល់ខែ រហូតដល់គេរៀនចប់។ លោកAli Ahmad Naseri អៈអាងថា    សមាជិកគ្រួសារGran ទាំងអស់នឹងទទួលបានប្រាក់៦២ផោន ជារៀងរាល់ខែ    រហូតដល់ក្មេងប្រុសនេះទទួលបានការអប់រំខ្ពស់។ លើកនេះទៅទៀត គាត់បន្ថែមថា   យើងនឹងឲ្យដីមួយកន្លែងដល់គ្រួសាររបស់គេដើម្បីធ្វើផ្ទះ។ ក្រុមអ្នកជំនួញបានបង្ហាញថា​  ស្នាមដៅលើខ្លួនរបស់ក្មេងប្រុសនេះគឺដូចជាផែនទីប្រទេសអាហ្គានីស្ថាន  ហើយពួកគេបានសំរេចចិត្តថាផ្តល់ឲ្យGran ដើម្បីឲ្យគេបានចូលរៀន។

ដោយៈ  វណ្ណៈប្រភពៈ  allvoices