មន្ទីរស្រាវជ្រាវវិទ្យាសាស្ដ្រធម្មជាតិនៅហ្វីលីពីន អាមេរិក បានបង្កើតព្រឹត្តិការណ៍ពិសេសមួយសម្រាប់អ្នកដែលចូលចិត្តអាហារបំប៉ន ដែលមានសុវត្ថិភាពដល់សុខភាព។
width=427
នោះគឺជាពិធីជប់លៀងស្រាក្រឡុក និងអាហារពិសេសសម្រាប់តែមនុស្សធំ ដែលនឹងត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ២៧តុលា ដែលមានឈ្មោះថា អាហារសម្រង់ពីកម្រងស្រាវជ្រាវ។ ពិតជាមិនគួរអោយជឿទាល់តែសោះថា នៅក្នុងចំណោមសត្វល្អិនដែលមាននៅក្នុងកម្រងស្រាវជ្រាវនោះ ពួកគេបែរជាជ្រើសរើសកណ្ដូប និងដង្កូវមួយចំនួនមកធ្វើជាអាហារសម្រាប់ពិធីជប់លៀងពិសេសនេះ។
width=428
នៅក្នុងពិធីជប់លៀងពិសេសនេះដែរ គេនឹងមានអាហារសាមញ្ញមួយចំនួនដែលបម្រើដោយក្រុមនិស្សិតផ្នែកស្រាវជ្រាវរបស់សាលា Goodwin Collge នៃមហាវិទ្យាល័យ Drexel។
width=432
អ្នកអាចចូលរួមក្នុងពិធីជប់លៀននេះបាន ដោយគ្រាន់តែចំណាយប្រាក់ទិញសំបុត្រ ១០០ដុល្លារអាមេរិក(សម្រាប់អ្នកដែលមិនទាន់ក្លាយជាសមាជិករបស់សារមន្ទីរ)។ ទឹកប្រាក់ដែលទទួលបាននឹងត្រូវបានយកមកប្រើប្រាស់ក្នុងការស្រាវជ្រាវ និងគម្រោងវិទ្យាសាស្ដ្ររបស់សាលាដែលមានអាយុកាល ២០០ឆ្នាំមួយនេះ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ k14