ថ្មីៗនេះតារាម៉ូដែល និង សំដែងតាមទូរទស្សន៍ អាយុ ១៨ ឆ្នាំដែលមានរាងកាយសិចស៊ី និងដើមទ្រូងមូលធំ Courtney Stodden បានចូលរួមផ្សព្វផ្សាយពាណិជ្ជកម្ម អំពីអត្ថប្រយោជន័នៃការបរិភោគបន្លែ និង ប្រឆាំងការសំលាប់សត្វ ដើម្បីយកសាច់ធ្វើជាអាហារផងដែរ ។
Courtney Stodden តារាអាយុ ១៨ ឆ្នាំបានប្រើប្រាស់បន្លែ សាលាដដបៃតង យកមកចងធ្វើជាឈុតប៊ីគិនី ស្លៀកពាក់ដើរតាមផ្លូវ ក្នុងទីក្រុង ហូលីវូដ សហរដ្ឋអាមេរិច ។ នាងថែមទាំងកាន់ផ្លាកពណ៌បៃតង ដែលមានអក្សរ Get Fit, Go Veg! ដែលមានន័យថា បើចង់បានរាងកាយស្អាត ត្រូវបរិភោគបន្លែ ។ នាងក៏បាន និយាយអំពីការប្រឆាំង សំលាប់សត្វដើម្បី យកសាច់មកធ្វើជាអាហារផងដែរ ។
គួរបញ្ជាក់ផងដែរថា ការផ្សព្វផ្សាយពាណិជ្ជកម្មនេះ ជាការរៀបចំឡើងរបស់អង្គការ People for the Ethical Treatment of Animals ហៅកាត់ថា PETA ដែលជាអង្ការមិនរកប្រាក់ចំណូល ការពារសត្វពីការសំលាប់ និងអំពីផល់ប្រយោជន៍នៃបន្លែ ដែលមានសមាជិកប្រមាណ ៣ លាននាក់ ជាអង្ការធំជាងគេ ៕


ដោយ ៖ លីលីប្រភព ៖ eonline