កេនយ៉ា៖ បើតាមការអោយដឹង ពីលោក Scott និងភរិយាគាត់ដែលរស់នៅតំបន់ Nairobi ប្រទេសកេនយ៉ា បានអោយដឹងថា កាលពីម្សិលមិញ មានព្រឹត្ដិការណ៍មួយ គួរអោយចម្លែកនិងរន្ធត់បំផុត។ សត្វឈ្លួសមួយក្បាល ត្រួវបានគេចផុតពីការស្លាប់ នៅពេលដែលវាឆ្លងទន្លេខណៈដែលក្រពើជាច្រើនក្បាល តាមពិឃាតមិនបានសម្រេច។

width=457លោក Scott បាននិយាយថា​ កាលពីវេលាម៉ោងប្រមាណជា ៩:៣០ នាទីព្រឹក នៅឯចាំ្រងទន្លេ Mara មានសត្វឈ្លូសជាច្រើនក្បាលបានចុះផឹកទឹក ស្រាប់រំពេចនោះ មានកូនឈ្លូសមួយបានចុះប្រុងនឹងឆ្លងទៅត្រើយម្ខាងទៀត។ នៅពេលដែលកូនឈ្លូសនោះ ចុះបានពាក់កណា្ដលទឹកទន្លេ​ ស្រាប់តែមានក្រពើជាច្រើនក្បាល បានដេញប្រហារកូនឈ្លូសនោះ ប៉ុន្ដែជាសំណាងល្អ កូនឈ្លូសនោះ បានលោតជាន់លើខ្នងក្រពើជាតង់ៗ រហូតដល់ត្រើយ ហើយទទួលបានសុត្ថិភាព។ width=457width=457

 

លោក Scott បានបន្ដថា ដោយឃើញព្រឹត្ដិការណ៍ចម្លែក និងស្ដែងៗបែបនេះ ទើបគាត់បានប្រឹងផ្តិតរូបថតនេះយ៉ាងយកចិត្ដទុកដាក់បំផុត។ ភរិយាលោក Scott បាននិយាយថា រយៈពេល ៣៥ឆ្នាំហើយ ដែលគាត់មិនធ្លាប់ឃើញព្រឹត្ដិការណ៍បែបនេះទេ។ ជាការពិតណាស់ពេលខ្លះសូម្បីតែសត្វ ក៏ព្រះជួយដែរ។ ភរិយាលោក Scott បានបញ្ចាក់៕